• 2022-03-30 03:27:39
  • ចំណេះដឹង

កូនខ្មែរមួយរូប សុខចិត្តចាយលុយពីហោប៉ៅ គូររូប NFT លើកស្ទួយវប្បធម៌ខ្មែរ ឱ្យបរទេសបានស្គាល់

  • 2022-03-30 03:27:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

NFT ព្រះសិរ របស់តួអង្គក្នុងរឿងរាមកេរ្តិ៍ជាច្រើនស្ថិតក្នុងទម្រង់ Pixel Art ត្រូវបានដាក់លើទីផ្សារដ៏ធំជាងគេ OpenSea និង Foundation.app ដែលនេះជាគំនិតផ្ដួចផ្ដើមផលិតដោយកូនខ្មែរមួយរូប មានឈ្មោះថា ផុន ផានិត ដោយមានឆន្ទៈគួរឱ្យសរសើរ ត្បិតលោកចង់បង្ហាញសិល្បៈបែបខ្មែរ និងរក្សាវាទុក នៅក្នុងពិភព NFT។

ថ្លែងដោយឆន្ទៈគួរឱ្យសរសើរមកកាន់ សប្បាយ លោក ផានិត បានបង្ហើបថា ការផលិត NFT នេះគឺដើម្បីសិល្បៈខ្មែរតែម្ដង ហើយលោកត្រូវចំណាយលុយផ្ទាល់ខ្លួនជាច្រើន ទាំងមិនទាន់ចំណេញអ្វីឡើយ ប៉ុន្ដែលោកបន្តធ្វើវា ព្រោះដើម្បីឱ្យពិភពលោកបានស្គាល់ពីសិល្បៈខ្មែរ ហើយមួយទៀតក៏ជាការបង្ហាញថា នេះជាសិល្បៈរបស់ខ្មែរពិតៗ ខណៈប្រទេសក្បែរខាងផលិត NFT បែបនេះផងដែរ ហើយបង្ហាញថាជារបស់ប្រទេសគេ។

លោក ផុន ផានិត

ស្នាដៃសិល្បៈ NFT ដែលលោក ផានិត បានបង្កើតមានដូចជា ព្រះសិរព្រះរាម ហនុមាន ក្រុងរាពណ៍ នាងសីតា តាឥសី និងព្រះសិររបស់តួអង្គដទៃទៀត។ ហើយតម្លៃក្នុង 1 NFT លោកដាក់លក់ប្រមាណ ០,០១ Ethereum ឬស្មើនឹង ៣៣ដុល្លារ គិតត្រឹមថ្ងៃនេះ ដែល ១ Ethereum មានតម្លៃស្មើនឹង ៣៣៥១ដុល្លារ។

ដូចនេះ សម្រាប់អ្នកដែលចូលចិត្តសន្សំ NFT ឬរក្សាវាទុកដើម្បីឡើងថ្លៃ ឬចង់គាំទ្រដល់សិល្បៈខ្មែរឱ្យបានខ្ពស់មុខខ្ពស់មាត់លើឆាកអន្តរជាតិ ក៏ដូចជាគាំសិល្បៈករខ្មែរ អាចចូលទៅទិញ NFT របស់យុវជនខ្មែរយើងតាមតំណលីងខាងក្រោម៖

សម្រាប់បងប្អូនមិនទាន់ស្គាល់ពី NFT សូមបញ្ជាក់ថា NFT មកពីពាក្យថា Non-fungible token ជាទ្រព្យកម្មសិទ្ធឌីជីថល ដែលមានតែមួយគត់ មិនអាចក្លែងបន្លំបាន។ ដើម្បីរក្សាកម្មសិទ្ធផ្ដាច់មុខនេះ NFT ត្រូវបានប្រើប្រាស់នៅលើ បច្ចេកវិទ្យាដ៏សុក្រឹត Blockchain ហើយ Ethereum blockchain ជាបច្ចេកវិទ្យាដ៏ពេញនិយមបំផុតមួយ ក្នុងទីផ្សារ NFT។

NFT មានទម្រង់ជាស្នាដៃសិល្បៈ ដូចជារូបថត វីដេអូ តន្ត្រី Itemsហ្គេម កាត Memes ឬជា Virtual Fashion ជាដើម។ ស្ដាប់មើលទៅស្នាដៃទាំងនោះហាក់ធម្មតា ប៉ុន្ដែមិនដូចការគិតនោះទេ NFT ត្រូវបានដាក់លក់មានតម្លៃខ្ទង់លានដុល្លារក៏មាន៕

អត្ថបទ៖ កុសល

មតិយោបល់