• 2022-03-28 04:02:50
  • គន្លឹះ

ត្រូវម៉ាច់អ្នកលក់ Online! មិនបាច់កុំព្យូទ័រ មានត្រឹម iPad ក៍អាច Live ដាក់អក្សរ Logo

  • 2022-03-28 04:02:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Live Stream ជាវិធីក្នុងការផ្សព្វផ្សាយថ្មី ដែលអាចឲ្យអ្នកមើល អាចឃើញទិដ្ឋភាពផ្ទាល់ និងឆ្លើយឆ្លងគ្នាក្នុងពេលតែមួយតែម្តង ហើយអ្នកលក់អនឡាញជាច្រើនជ្រើសយកវិធីមួយនេះ ដើម្បីផ្សព្វផ្សាយផលិតផល។ ការ Live Stream មានភាពងាយស្រួល បើយើងប្រើបែបធម្មតា ដោយគ្រាន់តែចុចចូលក្នុង Facebook តាមទូរសព្ទដៃរួចរកពាក្យថា Live ជាការស្រេច។ ផ្ទុយទៅវិញ ក្នុងករណីដែលគេត្រូវការ Live បែបខ្នាតធំ មានប្រភពកាមេរ៉ាច្រើន ត្រូវការអក្សររត់ ឬបង្ហាញចលនា Logo ជាដើមនោះ គេប្រាកដជាត្រូវការកុំព្យូទ័រជាមិនខាន។ ហើយនេះកម្មវិធីមួយ ដែលអាចឲ្យអ្នក Live Stream ដោយប្រើត្រឹម iPad ប៉ុន្តែមានមុខងារសឹងតែដូចក្នុងកុំព្យូទ័រ។

កម្មវិធីនោះមានឈ្មោះថា Switcher Studio វាអនុញ្ញាត្តិឲ្យអ្នកប្រើ អាចធ្វើការ Live Stream ទៅកាន់បណ្តាញសង្គមផ្សេងៗជាពិសេស Facebook តាមបែប Professional ។ លក្ខណៈពិសេសរបស់វា គឺអ្នកប្រើប្រាស់អាចភ្ជាប់ប្រភពរូបភាព ឬកាមេរ៉ាបានដល់ទៅ ៩គ្រាប់ ចេញពីឧបករណ៍ Apple ទាំងអស់បានដូចជា iPhone, iPad, Macbook, iPod ល្អសម្រាប់អ្នកចង់បានរូបភាពច្រើនប្លង់ដើម្បីបង្ហាញទស្សនិកជន។ កម្មវិធីនេះ អាចឲ្យអ្នកឆ្លាស់រូបភាពចុះឡើងបានយ៉ាងងាយស្រួល ព្រោះក្នុងកម្មវិធីមានកំណត់មកស្រាប់នូវរបៀបឆ្លាស់រូបភាពជាច្រើនតាមការពេញចិត្តរបស់អ្នក។

ទន្ទឹមនឹងនោះ អ្នកក៏អាចដាក់អក្សររត់ ឬបង្ហាញចលនា Logo បាន។ ប្រសិនបើអ្នកចេះខាង Graphic មាន File ស្រាប់អ្នកអាច Import ចូលបាន តែបើមិនទាន់មានទេ កម្មវិធីនេះមាន Template ជាច្រើនសម្រាប់រើស ហើយអ្នកគ្រាន់តែជ្រើសរើសយកមកកែអក្សរជាការស្រេច។

បន្ទាប់ពីរៀបចំរូប និងកាមេរ៉ារួចហើយ អ្នកអាច Live Stream ទៅកាន់ប្រភពផ្សេងៗគ្នាជាច្រើនដូចជា Youtube, Facebook ហើយកាន់តែពិសេសនោះវាអាចផ្សាយទៅកាន់ Platform ទាំងពីរនេះក្នុងពេលតែមួយបាន៕

អត្ថបទ៖ Thea Sothun

មតិយោបល់