- 2022-03-23 02:38:26
- ចំណេះដឹង
Apple ចេះដាក់អន្ទាក់! Mac Studio ប្រើ Slot SSD ដូចគេឯង តែមិនអាចតម្លើងទំហំ
- 2022-03-23 02:38:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple ចេះដាក់អន្ទាក់! Mac Studio ប្រើ Slot SSD ដូចគេឯង តែមិនអាចតម្លើងទំហំ
ចន្លោះមិនឃើញ
Mac Studio ត្រូវបានប្រកាសចេញជាផ្លូវការ កាលពីថ្មីៗនេះក្នុងកម្មវិធី Peek Performance របស់ Apple បំពាក់ដោយឈីបកំពូល M1 Max និងឈីបចេញថ្មី M1 Ultra។ នៅលើម៉ូឌែលទាបបំផុតកុំព្យូទ័រនេះប្រើប្រាស់ RAM 32GB ទំហំផ្ទុក 512GB នៅលើម៉ូឌែល M1 Max រីឯ M1 Ultra មាន RAM 64GB ទំហំផ្ទុក 512GB។
មិនទាន់ចេញបានប៉ុន្មាន រូបភាពផ្នែកខាងក្នុងដែលត្រូវបានរុះរើរបស់ Mac Studio បានបង្ហោះពេញអ៊ីនធើណែត មកពីប្រភពផ្សេងៗគ្នា។ ចំណុចដែលគួរឲ្យចាប់អារម្មណ៍មួយ គេឃើញថា Apple បានប្រើប្រាស់អង្គផ្ទុកទិន្នន័យជាប្រភេទ M.2 SSD ដែលមិនមែនជាប្រភេទ On board SSD នោះទេ។ នេះប្រហែលជាដំណឹងល្អ ព្រោះអ្នកប្រើប្រាស់ប្រហែលជាអាចតម្លើងទំហំបាន។
ប៉ុន្តែអ្វីៗមិនដូចយើងគិតទេ Apple បច្ចុប្បន្នមិនទាន់អនុញ្ញាតិឲ្យអ្នកអាចតម្លើងបាននៅឡើយទេ។ Youtuber ម្នាក់ឈ្មោះ Luke Miani បានសាកល្បងផ្លាស់ប្តូរ SSD នៅលើ Mac Studio របស់គាត់ក្នុងគោលបំណងសាកល្បងថា កុំព្យូទ័រនេះពិតជាអាចតម្លើងទំហំផ្ទុកបានមែនឬទេ ជាអកុសលចម្លើយគឺមិនបាននោះទេ។ Miani បានយក SSD ចាស់មក Wipe data រួចចម្លងចូលទៅក្នុង SSD ថ្មី។ បន្ទាប់ពីសាកល្បងដោត SSD ថ្មីចូលរួច ម៉ាស៊ីនកុំព្យូទ័រអាចស្គាល់ SSD ប៉ុន្តែមិនអាចបើកចេញឡើយ។ បញ្ហានេះគឺដោយសារតែ Apple បានកំណត់ Program រួចមកហើយ ដោយមិនអនុញ្ញាតិឲ្យម៉ាស៊ីនកុំព្យូទ័រនេះស្គាល់ SSD ថ្មីឡើយ។
តាមមើលទៅ រន្ធមួយនេះទំនងជាដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយកាកសំណល់ E-waste (សំណល់អេឡិកត្រូនិក) មានន័យថាប្រសិនបើ Mac studio ខូច SSD Apple អាចជួសជុលបានដោយគ្រាស់តែផ្លាស់ប្តូរ SSD ថ្មី ជាជាងត្រូវបោះចោល Mother Board ទាំងមូល។ ម៉្យាងវិញទៀត Apple ក៏ទំនងជាគ្រោងនឹងលក់គ្រឿងបន្ថែមទំហំ Storage នៅថ្ងៃអនាគត ដូចដែលយើងធ្លាប់ឃើញមាននៅលើ Mac Pro ចុងឆ្នាំ ២០២០នោះដែរ៕