- 2022-03-22 08:56:09
- ចំណេះដឹង
នៅលើមេឃ យន្តហោះអាចចៀសបុកគ្នាបាន ដោយសារប្រើបច្ចេកវិទ្យាមួយ
- 2022-03-22 08:56:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅលើមេឃ យន្តហោះអាចចៀសបុកគ្នាបាន ដោយសារប្រើបច្ចេកវិទ្យាមួយ
ចន្លោះមិនឃើញ
ប្រព័ន្ធគ្រប់គ្រងចរាចរណ៍លើអាកាសធ្វើឡើង ដើម្បីជួយដល់ការបម្លាស់ទីយន្តហោះមានសុវត្ថិភាព និងមានប្រសិទ្ធភាពតាមរយៈប្រព័ន្ធលើលំហ។
អ្នកគ្រប់គ្រងប្រព័ន្ធបញ្ជាលើអាកាស ត្រូវរក្សាគម្លាតយន្តហោះក្នុងចម្ងាយមួយ ខណៈយន្តហោះបន្លាស់ទីពីប្រលានមួយទៅប្រលានមួយ ដោយប្រើប្រាស់ផ្លូវបានកំណត់។
មុនពេលយន្តហោះហោះចេញ
ក្រុមហ៊ុនអាកាសចរណ៍នឹងចេញគម្រោងផ្លូវហោះហើរ ដល់អ្នកគ្រប់គ្រងប្រព័ន្ធចរាចរណ៍លើអាកាស ដូចនេះរាល់បុគ្គលពាក់ព័ន្ធនឹងការហោះហើរ អាចដឹងពីព័ត៌មានលម្អិត រួមទាំងផ្លូវធ្វើដំណើរ។
ពេលយន្តហោះស្ថិតនៅប្រលានយន្តហោះ ភីឡុតនឹងទំនាក់ទំនងអ្នកគ្រប់គ្រងចរាចរណ៍ក្នុងប៉មបញ្ជារបស់ប្រលានយន្តហោះ។ បុគ្គលិកគ្រប់គ្រងលើប៉មបញ្ជា នឹងមើលការខុសត្រូវយន្តហោះកំឡុងពេលនៅលើដី និងផ្តល់សិទ្ធិឲ្យហោះហើរ។
ស្ថិតនៅលើអាកាស
ពេលស្ថិតនៅលើអាកាស ភីឡូតនឹងជជែកទៅកាន់អ្នកគ្រប់គ្រងចរាចរណ៍ផ្សេងទៀត ដោយប្រើប្រាស់ប្រព័ន្ធរ៉ាដា។ អ្នកគ្រប់គ្រងចរាចរណ៍លើអាកាស នឹងទទួលខុសត្រូវក្នុងការកំណត់ចំណែកលំហសម្រាប់យន្តហោះ ហោះហើរ។ ដំណើរការនេះ នឹងបន្តរហូតដល់ប្រគល់ជូនបុគ្គលិកគ្រប់គ្រងចរាចរណ៍នៅប្រលានយន្តហោះជាគោលដៅ៕