• 2022-03-15 06:30:44
  • ចំណេះដឹង

ហេតុអ្វី​ ប្រព័ន្ធ​គ្រឿងក្រោម បូម និង​ជន្ទាស មានសារៈសំខាន់​ខ្លាំង​ចំពោះឡានភីកអាប់?

  • 2022-03-15 06:30:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេល​ដែល​គេនិយាយគ្នា​អំពីការទិញ​រថយន្ត​ដែល​ដឹកមនុស្ស ឬឥវ៉ាន់បានច្រើន និង​បើកបរលើផ្លូវ Off-road ប្រើប្រាស់​ជាលក្ខណៈគ្រួសារ ទាំងការ​រកស៊ី និងដំណើរកម្សាន្តនោះទេ គឺ​គេនឹកឃើញភ្លាម​ដល់​រថយន្ត​ប្រភេទភីកអាប់​ ដែល​មាន​ទ្រុងដឹក និង​កាប៊ីន២បាំង។

ការ​បើកបរ​លើ​ស្ថានភាព​ផ្លូវលំបាកផ្សេងៗ និង​ការដឹកទំនិញច្រើនរបស់រថយន្ត​ភីកអាប់ គឺពឹងផ្អែក​លើចំណុច​ជាច្រើន​របស់​រថយន្ត ក្នុងនោះចំណុចសំខាន់​គឺមានដូចជា ប្រព័ន្ធគ្រឿងក្រោម ជន្ទាស និងបូម ដោយពួកវាមានតួនាទី​ដូចខាងក្រោម៖

១. ប្រព័ន្ធគ្រឿងក្រោម៖ គឺប្រើសម្រាប់ជួយ​រថយន្ត​ឱ្យ​ប្រសើរឡើង​ក្នុងការ​ជិះ និង​លំនឹង​ដៃ​ចង្កូត។ តួនាទី និង​ផ្នែកសំខាន់ៗ នៃជើងក្រោមរថយន្ដរួមមាន កង់ និងសំបកកង់ មានតួនាទីបង្វិលឲ្យឡានទៅមុខ, បូមនិងរ៉ឺស័រជួយទប់ឡានកុំឲ្យឃ្លីងឃ្លោង។​ ចំពោះចុងទាំងសងខាងនៃប៉ុងខាងមុខ ត្រូវបានភ្ជាប់គ្នាជាមួយសន្លាក់ ភ្លៅកង់ ដោយកន្លាស់ភ្លៅកង់ ហើយចុងដុំ​ក៏ត្រូវភ្ជាប់​ជាមួយ​ភ្លៅកង់ដែរតាមរយៈបា៉​​​ដាង ហើយវាមាន​នៅគ្រឿងបង្គុំដែលជាតំណជាច្រើនដូចជា កៅស៊ូញាក់ រ៉ូទីល និងប៉ាដាង ជាដើម ដើម្បីធ្វើឲ្យដៃភ្ជាប់ អាចបត់បែនបាន និងចុងក្រោយគឺប្រព័ន្ធចង្កូតដែលវាភ្ជាប់គ្នាជាមូយនឹងប្រព័ន្ធជើងក្រោមដើម្បីដំណើរការ​បត់បែន ទៅតាមការគ្រប់គ្រងរបស់អ្នកបើកបរ។

២. ជន្ទាស៖ ធានានូវភាពរឹងមាំចំពោះ​ការដឹកទំនិញ។ ជន្ទាស មានរាងកោងដូចធ្នូរ ដែលផលិតពីដែកថែបជាស្លឹកសំប៉ែតច្រើនសន្លឹកដាក់ត្រួតលើគ្នាជាសំណុំសន្លឹកជន្ទាសនីមួយៗមិនមានប្រវែងស្មើគ្នាទេ​ សន្លឹកលើគេជាសន្លឹកមេ។ ជន្ទាសមានចោះរន្ធនៅចំណុចកណ្តាលគ្រប់សន្លឹកទាំងអស់ ហើយមានប៊ូឡុង​រឹតភ្ជាប់គ្នាជាសំណុំជាប់នឹងប៉ុងរថយន្ត។ នៅតាមបណ្តោយជន្ទាសមានក្រចាប់គៀបជន្ទាសចាប់ជាចន្លោះៗ ដើម្បីរក្សាឲ្យសន្លឹកជន្ទាសត្រួតស៊ីគ្នាស្មើល្អ ហើយនៅចុងសងខាងជន្ទាសត្រូវបានចាប់ភ្ជាប់នឹងសាក់ស៊ីរថយន្ត។ ត្បិតតែវាធានានូវភាពរឹងមាំទៅលើការដឹកសម្ភារៈបានច្រើនធុនទៅលើការដាក់បន្ទុកច្រើន ដែល​ស័ក្តិសម​សម្រាប់​រថយន្ត​ដឹកទំនិញ និងភីកអាប់ក៏ដោយ ប៉ុន្តែវាមាន​គុណវិបត្តិមួយគឺ រាងរលាក់បន្តិច។

៣. បូម៖ ដើរ​តួនាទី​យ៉ាងសំខាន់​នៅពេល​បើកបរមិនឱ្យ​រថយន្ត​រលាក់ និង​ជួយទប់លំនឹង​ពិសេស​លើផ្លូវកោងជាដើម។ បូម ត្រូវបានគេចាប់​ភ្ជាប់នៅលើឡាបអូសទាញ ឬ ប៉ុង និងចុងដុំរបស់រថយន្ត ។ បូមមានចលនារលាស់ច្រើនជាងជន្ទាស​ ហើយត្រូវបានគេកែសម្រួល ឬដាក់សមាសធាតុបន្ថែមទៀត។ បូមក៏ត្រូវបានគេប្រើប្រាស់នៅលើរថយន្តដែលមានល្បឿនលឿនផងដែរ សម្រាប់រក្សាលំនឹងរថយន្ត​ឱ្យ​នៅស្មើ​ល្អ ព្រោះគេកែបូមដែលធ្វើឱ្យ​តួររថយន្ត​មានកម្ពស់​ទាប​សមល្មម ហើយ​ចំណេញ​កន្លែងច្រើនជាង​ជន្ទាស។ រ៉ឺស័រមានភាពរលាស់ខ្ពស់ដូច្នេះគេត្រូវប្រើបូម ដើម្បីទប់នៃការស្រុញនឹងលូតលឿនពេករបស់វា។ វាប្រើសម្រាប់ការទប់ និងអុករលាក់តែប៉ុណ្ណោះ វាមិនអាចទទួលរងនូវកម្លាំងរុញពីចំហៀង ឬកំលាំងពត់បានទេ ដូច្នេះប្រើរ៉ឺស័រត្រូវប្រើរួមជាមួយដងទប់កម្លាំង។ ការស្រុញ និងការលូតចេញនៃរ៉ឺស័រ និងទទួលបានថាមពលនៃការរលាក់ពីថ្នល់គ្មានការកកិតគ្នាដូចជន្ទាសទេ ព្រោះវាជារ៉ឺស័ររមួល និងជាដុំតែមួយ។ វា​រលាស់ល្អក្នុងការបើកបរផ្លូវរលាក់ ទប់លំនឹងរថយន្ត​បានល្អ និង​ស័ក្តិសមសម្រាប់រថយន្តរត់ល្បឿន។ តែគុណវិបត្តិគឺ មិនអាចទ្រទម្ងន់បានច្រើនពេកឡើយ។

បច្ចុប្បន្ន បូម​ត្រូវបាន​ក្រុមហ៊ុន​រថយន្ត​អភិវឌ្ឍឱ្យកាន់តែល្អប្រសើរឡើង​បន្ថែមដល់ការបើកបរ។ តួយ៉ាងដូចជា Ford បាន​បំពាក់​បូម FOX 2.5 inch Live Valve Internal Bypass shock ជំនាន់ថ្មី លើ​រថយន្ត Ranger Raptor ឆ្នាំ២០២៣ ដែលមានសមត្ថភាពខ្ពស់ជាងមុនទាំងការបើកបរលើផ្លូវធម្មតាដែលវាជួយសម្រួលឲ្យមានភាពផាសុកភាពជាងមុន និងការបើកបរលើផ្លូវមានឧបសគ្គដែលអាចបើកបរទាំងល្បឿនលឿន ឬយឺតដោយគ្មានបញ្ហា៕

អត្ថបទ៖ សំភី

មតិយោបល់