• 2022-03-07 04:39:04
  • គន្លឹះ

កាស និងឧបករណ៍ប្រើប្រាស់ ពណ៌ស្អាតៗទាំងនេះ ល្មមទិញជាកាដូបន្ទន់ចិត្តស្រីៗ ថ្ងៃ ៨មីនា

  • 2022-03-07 04:39:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ ៨មីនា ដែលគេស្គាល់ថាជាថ្ងៃទិវាសិទ្ធនារីនោះ កាន់តែខិតជិតមកដល់ អ្នកប្រហែលជាកំពុងគិតថាតើគួរទិញរបស់អ្វីជាកាដូ ដល់អ្នកម្តាយ ប្រពន្ធ ឬសង្សាររបស់អ្នក ដើម្បីបន្ទន់ចិត្តមែនទេ? ថ្ងៃនេះ Sabay នឹងលើកយកឧបករណ៍បច្ចេកវិទ្យាចំនួន៥ដែលស័ក្កសមសម្រាប់នារីៗប្រើប្រាស់ មកបង្ហាញ។ ឧបករណ៍ទាំងនោះមានដូចខាងក្រោម៖

១. Sony WF-C500

កាសជាឧបករណ៍ប្រើប្រាស់ដែលអាចនិយាយបានថា ចាំបាច់គ្រាន់បើនៅក្នុងជីវភាពប្រចាំថ្ងៃ។ កាស Sony WF-C500 មានរូបរាងតូចស្អាត និងមានជម្រើសពណ៌ច្រើនសម្រាប់ជ្រើសរើស។ លក្ខណៈពិសេសរបស់កាសនេះគឺ ថ្មកាន់បានយូរ សរុប២០ម៉ោង មានប្រព័ន្ធការពារទឹកកម្រិត IPx4 និងបញ្ជារដោយការប៉ះ។ កាសនេះដាក់លក់ក្នុងស្រុកយើងក្នុងតម្លៃប្រហែល ១០៩ដុល្លារ។

២. Tribit Home Speaker

Tribit Home Speaker ជាឧបករណ៍បំពងសំឡេងសម្រាប់ប្រើប្រាស់ក្នុងផ្ទះមិនត្រូវការផ្លាស់ទី។ វាស័ក្កសមសម្រាប់អ្នកដែលមកពីធ្វើការហត់ ហើយចង់ស្តាប់ចម្រៀងបន្ធូរអារម្មណ៍។ ក្រៅពីការចាក់ចម្រៀង វាក៏មានមុខងារសម្លេងបរិយាកាសដូចជាសម្លេងទឹកហូរ ខ្យល់ និងចាបយំជាដើម។ សំឡេងក៏ពិរោះ រូបរាងក៏គ្រាន់បើ ថែមទាំងមានភ្លើងRGB អាចប្តូរពណ៌តាមចិត្ត និងមានមុខងារលោតតាមចង្វាក់ភ្លេងផងដែរ។ ឧបករណ៍បំពងសំឡេងនេះដាក់លក់ក្នុងស្រុកយើងក្នុងតម្លៃប្រហែល ៩៩ដុល្លារ។

៣. Maimo Smart watch

ក្រៅពីកម្សាន្តអារម្មណ៍តាមបទចម្រៀងហើយនោះ សុខភាពក៏ជារឿងសំខាន់។ នាឡិកាឆ្លាតវៃ Maimo Smart watch ក្រៅពីសម្រាប់មើលម៉ោង និងសារដំណឹង វាក៏អាចតាមដានសុខភាពរបស់យើងបានផងដែរ។ នាឡិកានេះមាន មុខងារកីឡា 13មុខ មុខងារវាស់ចង្វាក់បេះដូង វាស់ដំណេក និងវាស់អុកស៊ីសែនក្នុងឈាម។ ហើយជាពិសេសនោះវាអាចប្រើប្រាស់បានទាំង iOS និង Android។ នាឡិកានេះដាក់លក់ក្នុងស្រុកយើងក្នុងតម្លៃប្រហែល ៤២ដុល្លារ។

៤. Mijia Smart ultrasonic Humidifier

វាជាម៉ាស៊ីនចំហាយទឹកផ្តល់សំណើមដល់បរិយាកាស និង ល្អសម្រាប់សុខភាពស្បែក។ ម៉ាស៊ីននេះអាចដាក់ទឹកម្តងបាន 4L ប្រើបានចន្លោះ 9ទៅ 10ម៉ោង ជាពិសេសអាច បញ្ជាតាមទូរសព្ទតាមរយៈ Mi Home App។ Mijia Smart ultrasonic Humidifier ដាក់លក់ក្នុងស្រុកយើងក្នុងតម្លៃប្រហែល ៤៥ដុល្លារ។

៥. Viomi Travel Electric Bottle 400mL

Viomi Travel Electric Bottle ជាដបទឹកសំរាប់អ្នកដែលចូលចិត្តញ៉ាំតែ ឬក៏មានក្មេងតូចៗដែលត្រូវញ៉ាំទឹកដោះគោជាដើម។ ដបទឹកនេះមានមុខងារពិសេសដូចជា អាចច្រកទឹកបាន ៤០០មីល្លីលីត្រ អាចដាំទឹកពុះបានលឿន រក្សាកម្ដៅបានរហូតដល់ ១២ម៉ោង ជាពិសេសនោះគឺមានរូបរាងស្អាត ស័ក្កសមសម្រាប់នារី។ Viomi Travel Electric Bottle ដាក់លក់ក្នុងស្រុកយើងក្នុងតម្លៃប្រហែល ៣០ដុល្លារ៕

អត្ថបទ៖ Thea Sothun

មតិយោបល់