• 2022-03-03 04:23:43
  • ចំណេះដឹង

ថេប្លេតទាំង ៣ តម្លៃក្រោម ៤០០ ដុល្លារនៅខ្មែរ ល្មមសម្រាប់ធ្វើការ និងលេងហ្គេម

  • 2022-03-03 04:23:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកវិទ្យាកាន់តែដើរទៅមុខ ឧបករណ៍ទំនើបៗកាន់តែសម្រួលការងារប្រចាំថ្ងៃរបស់យើង។ ជាការពិត ក្នុងបរិបទកូវីដបែបនេះ អ្នកប្រាកដជាចំណាយពេលច្រើន លើការងារ និងការរៀនសូត្រតាមអនឡាញ ដែលកុំព្យូទ័រដើរតួជារបស់ចាំបាច់បំផុត។ ផ្ទុយទៅវិញ ថេប្លេតដែលជាកុំព្យូទ័រកូនកាត់នោះ ក៏ជួយបានច្រើនដែរ ថែមទាំងអាចប្រើសម្រាប់កម្សាន្តបានទៀត។ បច្ចុប្បន្ន ថេប្លេតមានតម្លៃធូរថ្លៃច្រើន ហើយមកពីក្រុមហ៊ុនផ្សេងៗ សម្រាប់ជ្រើសរើស។ ថ្ងៃនេះ Sabay នឹងលើកយកថេប្លេតចំនួន៣ ដែលមានតម្លៃក្រោម ៤០០ដុល្លារមកបង្ហាញ។

ថេប្លេតទាំង៣នោះគឺ៖

១. Lenovo Pad Pro វាជាថេប្លេតបំពាក់មកដោយអេក្រង់ធំ ១១,៥អ៊ីញ និងមានឧបករណ៍បំពងសំឡេង ដល់ទៅ ៤គ្រាប់ ផ្តល់សំឡេងខ្លាំង ល្អបំផុតសម្រាប់ការសិក្សាតាមអនឡាញ ឬមើលខ្សែភាពយន្តជាដើម។ ថេប្លេតនេះមានសមត្ថភាព និងមុខងារសំខាន់ៗដូចជា អេក្រង់ធំ ១១,៥អ៊ីញ OLED គាំទ្រមុខងារ HDR10 មានល្បឿន Refresh rate 90Hz មានកាមេរ៉ាខាងក្រោយពីរគ្រាប់ 13MPជាប្រភេទកាមេរ៉ាគោល និង លេនទូលាយ 5MP រីឯកាមេរ៉ាមុខទំហំ 8MP។ កម្លាំងថ្មធំខ្លាំង 8600mAh អាចសាកបញ្ជូលលឿន 20W។ ម៉ាស៊ីនរបស់វាដំណើរការដោយ CPU SD 870 មានរ៉េម 6GB និងទំហំផ្ទុក 128GB ខ្លាំងអាចលេងហ្គេមធំៗបានរលូន។ ថេប្លេតនេះដាក់លក់ក្នុងតម្លៃ ៣៨៩ដុល្លារ នៅស្រុកខ្មែរ។

២.Xiaomi Pad 5 វាជាថេប្លេតបំពាក់មកដោយអេក្រង់ធំ ១១អ៊ីញ និងមានឧបករណ៍បំពងសំឡេងប្រភេទ Stereo ៤គ្រាប់ ផ្តល់សំឡេងបានល្អដេញពេញត្រចៀក ល្អបំផុតសម្រាប់ការសិក្សាតាមអនឡាញ ឬលេងហ្គេម និងមើលរឿងជាដើម។ ថេប្លេតនេះមានសមត្ថភាព និងមុខងារសំខាន់ៗដូចជា អេក្រង់ធំ ១១អ៊ីញ LCD ប៉ុន្តែមានល្បឿន Refresh rate 120Hz គាំទ្រមុខងារ HDR10 មានកាមេរ៉ាខាងក្រោយ 13MP និង កាមេរ៉ាមុខទំហំ 8MP។ កម្លាំងថ្មធំខ្លាំង 8720mAh អាចសាកបញ្ជូលលឿន 33W។ ម៉ាស៊ីនរបស់វាដំណើរការដោយ CPU SD 860 មានរ៉េម 6GB និងទំហំផ្ទុក 128GB ខ្លាំងអាចលេងហ្គេមធំៗបានរលូន។ ថេប្លេតនេះដាក់លក់ក្នុងតម្លៃ ៣៧៩ដុល្លារ នៅស្រុកខ្មែរ។

៣. iPad 10.2 (2021)

ថេប្លេតនេះខុសពីអាពីរខាងលើបន្តិចដោយវាដំណើរការដោយ iPad OS។ វាមានលក្ខណៈពិសេសដូចជាអេក្រង់ ១០,២អ៊ីញ ជាប្រភេទ Retina IPSLCD។ រីឯកម្លាំងម៉ាស៊ីន វាប្រើ CPU Apple A13 Bionic (7 nm+) មានរ៉េម 3GB និងទំហំផ្ទុក 64GB ទ្រទ្រង់ដោយថាមពលថ្ម 8557mAh។ ថេប្លេតនេះក៏មានកាមេរ៉ាក្រោយ 8MP និងកាមេរ៉ាមុខ 12MPiPad 10.2 (2021) មានតម្លៃខ្លួន ៤៣៣ដុល្លារ នៅក្នុងទីផ្សារស្រុកយើង៕

សរុបមកវិញ ថេប្លេតទាំង៣ខាងលើ សុទ្ធតែជាជម្រើសដ៏ល្អរបស់អ្នក សំខាន់នោះថាតើអ្នកស្រឡាញ់មួយណាជាង។ Lenovo Pad Pro មានកម្លាំងខ្លាំងជាង អេក្រង់ច្បាស់ជាង Xiaomi Pad 5 ប៉ុន្តែមានល្បឿនអេក្រង់ត្រឹម 90Hz ទាបជាងល្បឿនអេក្រង់ 120Hz ដែលមាននៅលើ Xiaomi។ ដោយឡែក iPad ហាក់ដូចជាមានតម្លៃថ្លៃជាងគេបន្តិច Spec ក៏ទាប ប៉ុន្តែវាស័ក្កសមសម្រាប់អ្នកដែលចង់ទិញ១ដឹង១ ហើយប្រើទាល់ដាំខ្ទឹម ព្រោះ Apple គឺតែងតែបញ្ចេញកំណែ Update ឲ្យឧបករណ៍របស់ខ្លួនបានច្រើនឆ្នាំជាង Android៕

អត្ថបទ៖ Thea Sothun

មតិយោបល់