• 2022-03-03 03:04:25
  • គន្លឹះ

មុខងារវេទមន្តលើ ABA គ្រាន់តែក្រឡាប់ដៃចុះក្រោម លុយក្នុងគណនីលាក់អស់មួយរំពេច

  • 2022-03-03 03:04:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យើងមានលុយប៉ុន្មានក្នុងគណនី ឬអស់លុយពីក្នុងគណនី វាពិតជារឿងមិនចាំបាច់មួយដែលអ្នកដទៃត្រូវដឹង ហើយដើម្បីកុំឱ្យគេដឹងពេលយើងកំពុងប្រើ កម្មវិធី ABA អ្នកអាចលាក់វាបានមួយរំពេច ជាមួយមុខងារ Cofidential Mode ឬមុខងារទិន្នន័យសម្ងាត់ ដោយគ្រាន់តែផ្កាប់និងផ្ញារទូរសព្ទមកវិញ លុយក្នុងគណនីទាំងប៉ុន្មាននឹងលាក់ជិតឈឹងប្រវត្តិវេរលុយ ទាំងប៉ុន្មានក៏មិនបង្ហាញដែរ។

ដើម្បីបើកមុខងារនេះ៖

  • បើកម្មវិធី ABA > Setting/ការកំណត់ផ្សេងៗ> ចុចបើកមុខងារ Cofidential Mode/មុខងារទិន្នន័យសម្ងាត់

បន្ទាប់មកនៅក្នុងមុខងារ គណនី ជាកន្លែងបង្ហាញតួរលេខលុយលោកអ្នក គ្រាន់តែផ្កាប់ទូរសព្ទចុះហើយផ្ងារវិញ នោះមុខងាខាងលើនឹងដំណើរការភ្លាម ហើយដើម្បីបង្ហាញតួរលេខលុយវិញគ្រាតែធ្វើដូចគ្នានឹងខាងលើដដែលជាការស្រេច៕

អត្ថបទ៖ កុសល

មតិយោបល់