• 2022-03-01 04:03:50
  • ចំណេះដឹង

បើ៣ចំនុចនេះ ជាអ្វីដែលអ្នកចង់បាន នោះថេប្លេត Android នឹងក្លាយជាជម្រើសដ៏ល្អរបស់អ្នក

  • 2022-03-01 04:03:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្នថេប្លេតដើរតួយ៉ាងសំខាន់បន្ទាប់ពីកុំព្យូទ័រ សម្រាប់បរិបទកូវីដបែបនេះ ដើម្បីមកបំពេញតម្រូវការនៃការងារ និងការសិក្សាជាដើម។ ទន្ទឹមនឹងនោះ ថេប្លេតដែលកំពុងលក់សព្វថ្ងៃមានប្រព័ន្ធប្រតិបត្តិការច្រើន ដែលធ្វើឲ្យអ្នកពិបាកក្នុងការសម្រេចិត្ត ដែលក្នុងថ្ងៃនេះ Sabay នឹងលើកយកមូលហេតុ ៣ចំណុច ដែលអាចបញ្ជាក់បានថា អ្នកកំពុងតែត្រូវការថេប្លេត Android។ តោះទៅមើលលម្អិតខាងក្រោម៖

១. មានជម្រើសច្រើនបែប

ថេប្លេតដែលដំណើរការដោយ Android គឺមានច្រើនមកពីក្រុមហ៊ុនផ្សេងៗ ច្រើនជម្រើសទៅតាមការចង់បានរបស់អ្នក។ ប្រសិនបើអ្នកជាមនុស្សដែលចង់បានអ្វីដែលល្អឥតខ្ចោះសម្រាប់ការងារ នោះថេប្លេត Android នឹងក្លាយជាជម្រើសរបស់អ្នក។ អ្នកអាចជ្រើសរើសយករូបរាង ទំហំអេក្រង់ ធំ-តូច ស្តើងក្រាស់ កម្លាំងម៉ាស៊ីនខ្លាំងកប់ពពក ឬល្មមសម្រាប់ការសិក្សារៀនសូត្រ ទៅតាមចិត្តចង់បាន។

២. តម្លៃខ្លួនធូរថ្លៃ

លើសពីនេះ តម្លៃខ្លួនរបស់វាក៏ធូរថ្លៃផងដែរ ហើយម៉្យាងទៀត ដូចដែលខ្ញុំបានលើកឡើងខាងលើ វាមានមកពីក្រុមហ៊ុនច្រើន ដូច្នេះហើយតម្លៃប្រគួតប្រជែងក៏ខ្លាំង ជួនកាល Spec ដូចគ្នា តែមានមួយថ្លៃមួយថោកជាង ធ្វើឲ្យអ្នកនឹងកាន់តែចាយលុយដោយមានប្រសិទ្ធភាព។ សម្រាប់អ្នកចង់បានម៉ាស៊ីនខ្លាំងមួយសម្រាប់លេងហ្គេម អញ្ចឹងអ្នកអាចចំណាយច្រើនលើវា ផ្ទុយទៅវិញ ប្រសិនបើអ្នកគ្រាន់តែចង់ប្រើសម្រាប់រៀនសូត្រឬធ្វើការបន្តិចបន្ទួច នោះថេប្លេតដែលមានតម្លៃថោកសឹងស្មើរនឹងតម្លៃអាហារពេលល្ងាចមួយពេលក៏មាន។

៣. អាចកែប្រែការប្រើប្រាស់ទៅតាមការចង់បាន

និយាយឲ្យស្រួលស្តាប់ ថេប្លេត Android មានភាពងាយស្រួលជាងក្នុងការកែប្រែការប្រើប្រាស់ ឲ្យត្រូវទៅតាមចំណង់ចំណូលចិត្តបាន។ ឧទាហរណ៍ថា អ្នកមិនចូលចិត្តផ្ទៃ UI ដែលមានមកស្រាប់ទេអញ្ចឹងអ្នកអាចជ្រើសរើសយក Launcher ផ្សេងៗដែលដាក់ឲ្យប្រើដោយមិនគិតថ្លៃនៅក្នុង Playstore។ ចូលដល់ការធ្វើការជាក់ស្តែងថេប្លេត Android ភាគច្រើន មានមុខងារ Desktop mod ដែលធ្វើឲ្យការប្រើប្រាស់កាន់តែរលូន។ លើសពីនេះ ប្រសិនបើអ្នកជាបុគ្គលជំនាញខាង Software ទៀត ថេប្លេតនេះនឹងក្លាយជារបស់លេង ឬរបស់ពិសោធន៍ដ៏ល្អ ដោយគ្រាន់តែ Root ប៉ុណ្ណោះ៕

អត្ថបទ៖ Thea Sothun

មតិយោបល់