• 2022-02-24 08:17:13
  • ផលិតផលថ្មី

Suzuki ចេញ​ម៉ូតូអូតូថ្មី​រាងស្អាត​ទំនើបណាស់

  • 2022-02-24 08:17:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចេញ​ម៉ូដែល Saluto 125 មិនបាន​ប៉ុន្មាន​ផង ពេលនេះ​ក្រុមហ៊ុន Suzuki បាន​បញ្ចេញ​ម៉ូតូ​ម៉ូដែល​ថ្មី​ទៀតហើយ គឺ Swish 125 ឆ្នាំ​២០២២ ដែល​វា​មានការឌីហ្សាញ​ដ៏ទំនើប​ ស្អាត ពិសេស​រាងបែបស្ព័រ។

ម៉ូតូថ្មីនេះ​ ប្រើម៉ាស៊ីន SEP ស៊ីឡាំងមួយ​ចំណុះ 124cc ផលិតកម្លាំងបាន ៩,២សេះ និង​កម្លាំងរមួល ១០ញ៉ូតុនម៉ែត្រ។ ធុងសាំង​របស់​វា ផ្ទុកបាន​ចំណុះ ៦លីត្រ ដោយ​អាចជិះបានចម្ងាយ ២៧០គីឡូម៉ែត្រ ឬ ៤៥គីឡូម៉ែត្រក្នុង១លីត្រ។

ម៉ូតូ Swish 125 មានប្រវែង ១៧៨០មម ទទឹង ៦៥០មម និង​កម្ពស់ ១១៤០មម ទម្ងន់ ១១០គីឡូក្រាម និង​កម្ពស់​កែប ៧៨០មម។

យ៉ាងណាមិញ ចំពោះ​ពេលវេលាចេញលក់​ជាផ្លូវការ និងតម្លៃ មិនទាន់​ត្រូវបាន​ក្រុមហ៊ុន Suzuki ប្រកាស​បញ្ជាក់​នៅឡើយទេ៕

អត្ថបទ៖ សំភី

មតិយោបល់