• 2022-02-17 07:12:45
  • ចំណេះដឹង

បើ​ដឹង​ទាន់ អាច​បញ្ចៀស​រឿង​ធ្ងន់​បាន ពេល​ឃើញ​សញ្ញា​ទាំងនេះលោត​លើ​កុងទ័រ​រថយន្ត

  • 2022-02-17 07:12:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ហា​លើ​រថយន្ត​អាច​កើត​មាន​គ្រប់ពេល ដែលអ្នក​បើកបរ​ត្រូវ​​ដឹង​។ លើ​កុងទ័រ​រថយន្ត​​មានលោត​សញ្ញា​មួយ​ចំនួន អាច​ប្រាប់ពី​ភាព​ខុស​ប្រក្រតី​នៃ​រថយន្ត ហើយ​​​បើ​ធ្ងន់ធ្ងរ​ត្រូវ​ប្រញាប់​យកទៅជាង​ត្រួត​ពិនិត្យ​មើល​ឲ្យទាន់ពេល។

សញ្ញា​​ព្រមាន​ទាំង ១០ Sabay ធ្លាប់​​លើកយក​មក​​បកស្រាយ​ សញ្ញា ៥ បន្ថែមទៀត​​ក៏​ជា​សញ្ញា​គ្រោះថ្នាក់និង​ព្រមាន ដែលអ្នកបើកបរ​គ្រប់​រូប​ត្រូវ​ដឹង។

១. សញ្ញាព្រមានពីការមិនពាក់ខ្សែក្រវ៉ាត់

សញ្ញានេះមានន័យថា អ្នកបើកបរឬអ្នកដំណើរមិនបានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព។

ប្រការគួរធ្វើ៖ មិនមែនជារឿងលេងសើចឡើយ ព្រោះការពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពក្នុងពលបើកបរ និងធ្វើដំណើរពិតជាសំខាន់ ដោយវានឹងការពារអ្នកពីការប៉ះទង្គិចធ្ងន់ធ្ងរ ពេលមានគ្រោះថ្នាក់កើតឡើង។ រាល់ពេលធ្វើដំណើរ មិនថាអ្នកបើកបរ ឬអ្នកដំណើរ អង្គុយកៅអីជួរណាក៏ដោយ គួរពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពគ្រប់គ្នា គ្រប់ពេល។ រឿងពិតមួយទៀត សម្រាប់រថយន្តស៊េរីទំនើបនាពេលបច្ចុប្បន្ន វាមានសេនស័រលើកៅអីអង្គុយដើម្បីចាប់យកទម្ងន់លើកៅអី ហើយសម្គាល់ថាមានអ្នកអង្គុយកៅអីនោះ។ បើអ្នកអង្គុយមិនពាក់ខ្សែក្រវ៉ាត់នោះទេ ក្នុងអំឡុងពេលបើកបរ រថយន្តនឹងបន្លឺសំឡេងរំខានរហូតទាល់តែអ្នកបើកបរបានដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព។

២. សញ្ញាបើកភ្លើងហ្វា

សញ្ញានេះមានន័យថា រថយន្តរបស់អ្នកកំពុងបើកហ្វា (ភ្លើងភ្លឺខ្លាំង មើលបានឆ្ងាយ)។

៣. សញ្ញាបង្ហាញកម្រិតទឹកសម្រាប់លាងកញ្ចក់ជិតអស់

សញ្ញានេះមានន័យថា ទឹកបាញ់លាងកញ្ចក់ លាងចង្កៀងជិតអស់ហើយ។

ប្រការគួរធ្វើ៖ អាចបន្ថែមទឹក នៅខាងក្រោមគម្របមុខបាន ដោយលើធុងនោះមានរូប ដូចសញ្ញានេះអ៊ីចឹង (ធុងទឹកបាញ់កញ្ចក់)។

៤. សញ្ញាឲ្យចាក់សាំង

សញ្ញានេះមានន័យថា រថយន្តរបស់អ្នកត្រូវការចាក់សាំងហើយ។

ប្រការគួរធ្វើ៖ ជាធម្មតានៅក្បែរសញ្ញានេះ វាមានកុងទ័រតូចមួយទៀតសម្រាប់វាស់កម្រិតសាំង ដែលអក្សរ F (Full) បង្ហាញថាសាំងពេញ ឯ E (Empty) បង្ហាញថាសាំងក្បែរអស់ហើយ។ អ្នកត្រូវតែឈប់ចាក់សាំង ដើម្បីការពារកុំឲ្យរថយន្តរលត់ពេលធ្វើដំណើរ។

៥. សញ្ញាចង់ជួបជាង (រូបកូនសោ)

សញ្ញានេះមានន័យថា រថយន្តរបស់អ្នកត្រូវការកែថែទាំ។

ប្រការគួរធ្វើ៖ អ្នកគួរយករថយន្តរបស់អ្នកទៅយានដ្ឋានដើម្បីធ្វើការវិនិច្ឆ័យ រកកន្លែងខូចរបស់វា ជៀសវាងការទុកចោល មិនអើពើរយៈពេលយូរ ដែលនាំឲ្យការចំណាយលើការជួសជុលកើនឡើងខ្លាំង។

ប្រភព៖ Says

មតិយោបល់