• 2022-02-15 02:25:50
  • ចំណេះដឹង

អ្វីទៅអ៊ីនធឺណិតផ្កាយរណប ហើយខុសពីអ៊ីនធឺណិតយើងប្រើរាល់ថ្ងៃដូចម្ដេចខ្លះ?

  • 2022-02-15 02:25:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រវាងអ៊ីនធឺណិតដែលយើងប្រើប្រាស់សព្វថ្ងៃ និងអ៊ីនធឺណិតផ្កាយរណប ហាក់មិនខុសគ្នាប៉ុន្មាននោះទេ ត្បិតអីវាត្រូវបានប្រើប្រាស់ដើម្បី ឱ្យអ្នកប្រើប្រាស់ទូទៅភ្ជាប់ទៅកាន់អ៊ីនធឺណិតបានដូចៗគ្នា។ ប៉ុន្ដែវាក៏មានចំណុចខុសគ្នាមួយចំនួនខ្លះ តួយ៉ាងដូចជា៖

អ៊ីនធឺណិតប្រើប្រាស់សព្វថ្ងៃ សម្រាប់សាធារណៈជនប្រើប្រាស់ទូទៅ ដូចជាការប្រើអ៊ីនធឺណិតតាមទូរសព្ទដៃ ការប្រើនៅតាមតាមផ្ទះ តាមសាលារៀន ក្រុមហ៊ុន ឬស្ថាប័នផ្សេងៗ។ អ៊ីនធឺណិតទាំងនោះស្ថិតក្រោមរូបភាពដែលយើងឧស្សាហ៍ឃើញ ដូចជាដុំ Wi-Fi (modem, router) និងបង្គោលអត់តែនដែលដាក់នៅតាមតំបន់ជាច្រើន។

អ៊ីនធឺណិតទាំងនេះត្រូវបានតភ្ជាប់ពីតំបន់មួយទៅកាន់តំបន់មួយ ក៏ដូចជាពីប្រទេសមួយទៅប្រទេសមួយ តាមរយៈខ្សែកាបដែលបង្កប់នៅក្រោមដី និងក្រោមបាតសមុទ្រ ដែលមានចម្ងាយរាប់សិបគីឡូម៉ែត្រ។

ឧបករណ៍រាយខ្សែអ៊ីនធឺណិតអុបទិចក្រោមបាតសមុទ្រ
ខ្សែអ៊ីនធឺណិតអុបទិចដាក់ក្រោមបាតសមុទ្រ

អ៊ីនធឺណិតទាំងនេះមានល្បឿនលឿន និងតម្លៃសមរម្យ មានជម្រើសជាច្រើនទៅតាមល្បឿនរបស់អ្នកប្រើប្រាស់។ ប៉ុន្ដែចំពោះអ៊ីនណិតផ្កាយរណបវិញគឺមិនដូចគ្នានោះទេ។

អ៊ីនណិតផ្កាយរណប មិនសម្រាប់មនុស្សទូទៅប្រើនោះទេ វាត្រូវបានបង្កើតឡើងសម្រាប់ ការភ្ជាប់ទំនាក់ទំនងទៅទីកន្លែងនៅឆ្ងាយៗ ទីកន្លែងដែលខ្សែកាបមិនអាចអូសដល់ និងទីកន្លែងមានឧបសគ្គដែលមនុស្សលំបាកនឹងចូលទៅកាន់ជាដើម។ តួយ៉ាងអ៊ីនធឺណិតផ្កាយរណប សំដៅលើអ្នកប្រើដូចជា យន្តហោះ អ្នកដើរសមុទ្រ ទីតាំងព្រៃភ្នំ ការប្រើប្រាស់ផែនទី ឬសម្រាប់ការស្រាវជ្រាវនៅតំបន់ណាមួយផងដែរ។

អ៊ីនណិតប្រភេទនេះ ត្រូវការបាញ់បង្ហោះផ្កាយរណបចូលទៅកាន់ក្នុងគន្លងតារាវិថីមានចម្ងាយឆ្ងាយពីភពផែនដី ដោយខ្លះមានចម្ងាយដល់ទៅ ៣៥០០០គីឡូម៉ែត្រ ឯណោះ។ ហេតុផលនេះហើយទើបធ្វើឱ្យវាមានល្បឿនយឺតជាងអ៊ីនធឺណិតដែលយើងប្រើប្រាស់សព្វថ្ងៃ។

រីឯតម្លៃវិញ ក៏មានថ្លៃផងដែរ ព្រោះអីវាត្រូវការចំណាយច្រើន ដូចជាការបាញ់បង្ហោះផ្កាយរណបចូលទៅគន្លងតារាវិថី និងថ្លៃថែទាំផ្កាយរណបជាដើម។ មិនតែប៉ុណ្ណោះសូម្បីតែឧបករណ៍ទទួលសេវាអ៊ីនធឺណិតពីផ្កាយរណបក៏មានតម្លៃថ្លៃផងដែរ ព្រោះអ្នកប្រើត្រូវការឧបករណ៍ទទួលសេវា និងឧបករណ៍ផ្សេងទៀតដើម្បីប្រើប្រាស់អ៊ីនធឺណិតបាន។

ផ្កាយរណបសម្រាប់ចែកចាយអ៊ីនធឺណិត
ឧបករណ៍ទទួលសេវាពីអ៊ីនធឺណិតផ្កាយរណប

សរុបទៅអ៊ីនធឺណិតដែលយើងប្រើប្រាស់លើភពផែនដី និងអ៊ីនធឺណិតផ្កាយរណបដែលមានចម្ងាយឆ្ងាយពីភពផែន ហាក់មិនខុសគ្នាប៉ុន្មាននោះទេ គេបង្កើតវាមកគឺអាស្រ័យទៅតាមតម្រូវការ និងឧបសគ្គដែលមនុស្សជួបប្រទះតែប៉ុណ្ណោះ។

ប៉ុន្ដែបច្ចុប្បន្នអ៊ីនធឺណិតផ្កាយរណប ចាប់ផ្ដើមមានល្បឿនប្រសើរឡើង ដោយមានអ្នកស្រាវជ្រាវអភិវឌ្ឍជាច្រើនព្យាយាមបាញ់បង្ហោះផ្កាយរណបចូលក្នុងចម្ងាយកៀកនឹងភពផែនដី ដូចដែល ។ ដើម្បីលម្អិតពីវាបន្ថែមទៀត យើងនឹងបង្ហាញនៅលេខក្រោយៗទៀត៕

ប្រភព៖ HowToGeek ប្រែ​សម្រួល៖ កុសល

មតិយោបល់