• 2022-01-26 07:16:07
  • គន្លឹះ

បើកឡានខែក្ដៅពេលប្រើម៉ាស៊ីនត្រជាក់កុំភ្លេចប៊ូតុងសំខាន់មួយនេះ

  • 2022-01-26 07:16:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៊ូតុង Air Recirculation តែងឃើញមាននៅក្បែរទីកន្លែងបញ្ជារម៉ាស៊ីនត្រជាក់រថយន្ត (AC) ប៉ុន្ដែនៅមានអ្នកប្រើមួយចំនួននៅស្រពិចស្រពិលពីប៊ូតុងនេះនៅឡើយ។

Air Recirculation ជាប៊ូតុងប្រើសម្រាប់ យកចរន្តខ្យល់ពីក្នុងរថយន្តដែលមានស្រាប់ ហើយក៏បម្លែងទៅជាខ្យល់ត្រជាក់វិញ ជំនួសឱ្យការទាញខ្យល់ពីខាងក្រៅ។ គេច្រើនប្រើមុខងារនេះនៅរដូវក្ដៅ ព្រោះវាមិនទាញខ្យល់ក្ដៅពីក្រៅ ចូលទៅម៉ាស៊ីនត្រជាក់។

មួយវិញទៀត អំឡុងពេលស្ទះចរាចរណ៍ គួរបើកមុខងារ Air Recirculation ដើម្បីកាត់បន្ថយការទាញខ្យល់កង្វក់ពីខាងក្រៅជាដើម។

ការសិក្សាបង្ហាញថា មុខងារនេះអាចកាត់បន្ថយការបំពុលចូលក្នុងយានយន្តបាន ២០% នៅពេលស្ទះចរាចរណ៍។

ចំណាំ៖ គួរបិតមុខងារនេះ និងចំហរកញ្ចក់ឡានបន្ដិចប៉ុន្មាននាទី ពេលចតរថយន្តនៅក្រោមកំដៅថ្ងៃក្ដៅ ព្រោះវានឹងកម្ចាត់ខ្យល់ក្តៅនៅខាងក្នុងរថយន្តជាមុន ដើម្បីឱ្យឡានឆាប់ត្រជាក់៕

ប្រភព៖ facebook ប្រែ​សម្រួល៖ កុសល

មតិយោបល់