- 2022-01-26 04:52:41
- ចំណេះដឹង
១៩ឆ្នាំសោះ អាចហេគចូលក្រុមហ៊ុនTesla២៥កន្លែង បញ្ជារថយន្តឆេះពីចម្ងាយ
- 2022-01-26 04:52:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១៩ឆ្នាំសោះ អាចហេគចូលក្រុមហ៊ុនTesla២៥កន្លែង បញ្ជារថយន្តឆេះពីចម្ងាយ
ចន្លោះមិនឃើញ
Hacker វ័យក្មេងម្នាក់ អាយុត្រឹម ១៩ឆ្នាំ បានអះអាងថា គេមានលទ្ធភាពអាចជ្រៀតចូលទៅក្នុងប្រព័ន្ធរបស់ក្រុមហ៊ុន Tesla ច្រើនជាង ២៥កន្លែង នៅទូទាំងទីតាំង ១៣ប្រទេស តាមរយៈចន្លោះប្រហោងនៃ bug កម្មវិធីរបស់ ក្រុមហ៊ុន Tesla។
យុវជនរូបនេះមានឈ្មោះថា David Colombo ជាអ្នកស្រាវជ្រាវផ្នែក Security មកពី ប្រទេសអាល្លឺម៉ង់។
គេបានអះអាងបន្ថែមថា គេអាច Hack ទៅកាន់រថយន្ត Tesla អាចបញ្ជារពីចម្ងាយឱ្យរថយន្ត បើកទ្វារ បើកបង្អួច បញ្ឆេះរថយន្តដោយមិនប្រើសោ បញ្ជារឱ្យរថយន្តស៊ីផ្លេ ហើយថែមទាំងអាចមើលទីតាំងរថយន្តកំពុងស្ថិតនៅ និងអាចដឹងទៀតថា រថយន្តកំពុងមានអ្នកបើកបរឬអត់ទៀតផង។
យ៉ាងណា បន្ទាប់ពីដំណឹងនេះបានលេចឮលើ Twitter មានអ្នករាយការណ៍សម្ងាន់ទៅកាន់ ក្រុមការងារផ្នែកសន្តិសុខ Tesla Mate របស់ក្រុមហ៊ុន បន្ទាប់មកក៏បានបិទរាល់ការ access ទាំងអស់ដែលប៉ះពាល់ទាំងអស់ភ្លាមៗ និងបានជូនដំណឹងទៅកាន់ម្ចាស់រថយន្តផងដែរ។
គួរបញ្ជាក់ថា នេះមិនមែនជាចន្លោះប្រហោង Tesla លើកទីមួយឡើយ ត្បិតអី កាលពីឆ្នាំមុន អ្នកស្រាវជ្រាវពីរនាក់បានបង្ហាញពីរបៀប យន្តហោះដ្រូន អាចជ្រៀតចូលទៅកាន់ប្រព័ន្ធរបស់ឡាន Tesla បញ្ជារឱ្យបើកទ្វារបាន ដោយវាយប្រហារតាម WiFi។
រីឯនៅ ឆ្នាំ២០២០ អ្នកស្រាវជ្រាវម្នាក់ទៀត បានលួចចូលទៅក្នុងប្រព័ន្ធបញ្ជាររថយន្តដោយមិនប្រើសោ ត្រឹមរយៈពេល ៩០វិនាទី តាមរយៈការកន្លែងបន្លំរលកសញ្ញា (spoofing the signal)៕