• 2022-01-17 03:58:42
  • ចំណេះដឹង

ហេតុផលទាំងនេះ! អាចធ្វើឲ្យអ្នកមិនស្ទាក់ស្ទើរចិត្តចាប់ផ្ដើមរៀនបើកឡាន

  • 2022-01-17 03:58:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន ឬ​គ្មាន​រថយន្ត​ផ្ទាល់ខ្លួន គួរ​ចំណាយ​ពេលវេលា និង​ថវិកា​មួយ​ចំនួន ក្នុង​ការ​រៀន​បើកបរ ជា​ប្រយោជន៍  ជួយ​បង្កើន​ចំណេះដឹង​មួយ​ផ្នែក ព្រម​ទាំង​ធ្វើ​ឲ្យ​ជីវិត​ងាយស្រួល​ផង​ដែរ​។ ទោះ​នៅ​ក្មេង ឲ្យ​តែ​គ្រប់​អាយុ បើ​អាច​គួរ​វិនិយោគ​លើ​ចំណេះ​ដឹង​មួយ​នេះ​។ 

រូបតំណាង

មក​ដឹង​ហេតុផល​មួយ​ចំនួន​ខាង​ក្រោម​ដែល​ធ្វើ​អ្នក​មិន​ស្ទាក់ស្ទើរ​​ចិត្ត​ចាប់​ផ្ដើម​រៀន​បើកបរឡាន៖

  • ពេល​មាន​ការ​បន្ទាន់ បើ​ចេះ​បើកបរ អាច​ងាយស្រួល​ទាញ​រថយន្ត​ភ្លាម​ៗ​របស់​ឪពុកម្ដាយ ឬ​ខ្ចី​ពី​មិត្តភក្ដិ ធ្វើ​ដំណើរ​ទាន់​ពេលវេលា​។​
  • អាច​ជួយ​បំពេញ​ការងារ​ផ្ទាល់​ខ្លួន ក្រុម​គ្រួសារ ឬ​មិត្តភក្ដិ ក្នុង​ការ​បម្លាស់ទី​សម្ភារៈ​ធំ​ៗ ដល់​គោលដៅ​បាន​ងាយស្រួល​។ 
  • មាន​សេរីភាព គ្រប់គ្រាន់ មិន​បាច់​ត្រូវ​រង់ចាំ​នរណា​ម្នាក់ បើកបរ​នាំ​ដើរ​លេង ម្ចាស់ការ​លើ​ខ្លួន​ឯង​ចំពោះ​ទីកន្លែង​ចង់​ទៅ​។
  • មាន​ប័ណ្ណ​បើកបរ រួម​ជាមួយ​បទពិសោធន៍​កាន់​ចង្កូត​រថយន្ត អាច​បំពេញ​ការងារ​រក​ចំណូល​បាន ធ្វើ​ជា​អ្នក​បើកបរ​ដឹក​ឥវ៉ាន់​នានា​។ ហើយ​បើ​មាន​រថយន្ត​ផ្ទាល់​ខ្លួន អាច​រត់​តាក់​ស៊ី ពេញ​ម៉ោង ឬ​ក្រៅ​ម៉ោង​ក៏​បាន ព្រោះ​បច្ចុប្បន្ន មិន​តិច​នាក់​ទេ ធ្វើ​បែប​នេះ​។ 
  • សន្សំសំចៃ​ពេលវេលា និង​ថវិកា ពី​ការ​ជួល​អ្នក​បើកបរ ពេល​ធ្វើ​ដំណើរ​កម្សាន្ត​។​ បើ​មាន​រថយន្ត​ អំឡុង​ពេល​ធ្វើ​ដំណើរ​ទៅ​ធ្វើការ អាច​បន្ធូរ​អារម្មណ៍​នឹង​តន្រ្តី មិន​ត្រូវ​ភ្លៀង ឬ​កម្ដៅ​ថ្ងៃ​ខ្លាំង​។ 
  • ចេះ​បើកបរ និង​មាន​រថយន្ត​ផ្ទាល់​ខ្លួន អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​កាន់​តែ​មាន​តម្លៃ ដោយ​អាច​ជួយ​មិត្តភក្ដិ​ដោះស្រាយ​បញ្ហា​ធ្វើ​ដំណើរ​បាន​។​
  • ពេល​ធ្វើ​ដំណើរ​ទៅ​ផ្លូវ​ឆ្ងាយ​ចូលរួម​ពិធី​ជប់​លៀង ឬ​មង្គលការ ប្រហែល​ជៀស​មិន​រួច​ក្នុង​ការ​ទទួល​ទាន​ជាតិ​ស្រវឹង​។ ករណី​អ្នក​បើកបរ​ស្រវឹង​ ​ពេល​ត្រលប់​ទៅ​វិញ បើ​អ្នក​ចេះ​អាច​ប្តូរ​វេណ​បើកបរ​បាន កុំ​ឲ្យ​គ្រោះថ្នាក់​។ 
  • ការ​បើកបរ មាន​សកម្មភាព​ច្រើន​ចូលរួម ដើម្បី​គ្រប់គ្រង​រថយន្ត​ទំហំ​ធំ​បែប​នេះ ដៃ ជើង ភ្នែក ឬ​អារម្មណ៍ ត្រូវ​មាន​សកម្មភាព អាច​ថា​ព្រម​គ្នា​។ នេះ​មួយ​ផ្នែក​អាច​ជួយ​ហ្វឹកហាត់​​ដល់​ការសម្រេចចិត្ត ឆ្លើយតប​នឹង​ឧបសគ្គ​ខាងមុខ​៕ 

ប្រភព៖ torah-academy

មតិយោបល់