• 2022-01-14 07:23:16
  • ចំណេះដឹង

កុំភ្លេចឲ្យសោះ! ជិះ​កង់​កម្សាន្ត​ចុង​សប្តាហ៍​ទី​ជិត​ឆ្ងាយ គួរ​មាន​របស់​ទាំង ៥ នេះ​

  • 2022-01-14 07:23:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កង់​ទទួល​បាន​ចំណាប់​អារម្មណ៍​ខ្លាំង​ពី​មនុស្ស​គ្រប់​ស្រទាប់​វណ្ណៈ គ្រាន់​តែ​អ្នក​មាន​ជីវភាព​ធូរធារ ឬ​អ្នក​មាន​ ប្រើ​កង់​ត្រឹម​ទុក​ហាត់ប្រាណ​ជិះ​មើល​ទេសភាព ច្រើន​ជាង​មធ្យោបាយ​ធ្វើ​ដំណើរ​ប្រចាំថ្ងៃ​។ 

យ៉ាង​ណា​មិញ ដើម្បី​ឲ្យ​ដំណើរ​កម្សាន្ត​ជិះ​កង់ រក្សា​ភាព​រីករាយ គួរ​ភ្ជាប់​របស់​ឈ្នះ​ទាំង ៥ នេះ​។ 

១)​ កូនសោ​

ពិត​ណាស់ មុន​ពេល​ធ្វើ​ដំណើរ​គួរ​ពិនិត្យ​មើល​គ្រឿង​កង់ ប្រាកដ​ពី​ភាព​ប្រក្រតី ប៉ុន្តែ​អំឡុង​ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​មាន​ឧបសគ្គ​ជាច្រើន សមាសធាតុ​ខ្លះ​អាច​រលុង ឬ​ខូច ដែល​ត្រូវការ​រឹត​បន្តឹង ឬ​ផ្លាស់ប្ដូរ​។ គួរ​ភ្ជាប់​ជាមួយ​កូនសោ ទួរណឺវិស ចាំបាច់ ស្រប​តាម​តម្រូវ​ការ​ជាក់ស្តែង​។ 

២) ឧបករណ៍​បូម​ខ្យល់​

កង់​ធូរ​ពេក មិន​សូវ​ល្អ​សម្រាប់​ធ្វើ​ដំណើរ​នោះ​ទេ ព្រោះ​ឆាប់​ខូច​គុណភាព​កង់ និង​ប៉ះពាល់​ដល់​ល្បឿន​កង់​។ គួរ​មាន​ឧបករណ៍​បូម​ខ្យល់​កម្រិត​តូច​ភ្ជាប់​ជាមួយ អាច​ជួយ​ពេល​កង់​ធូរ បែក​កង់ ឬ​ផ្លាស់​ប្តូរ​ពោះវៀន​កង់ ហើយ​ក៏​អាច​ជួយ​ដល់​មិត្តភក្ដិ​រួម​ដំណើរ​ផង​ដែរ ករណី​ពួកគេ​គ្មាន ឬ​ភ្លេច​។ 

៣) សម្ភារៈ​ប៉ះ​កង់​

មិន​អាច​ទាយ​ទុក​មុន​បាន​ទេ ចំពោះ​លទ្ធភាព​បែក​កង់ ទោះ​ផ្លូវ​ថ្នល់​ស្អាត​ក៏​មាន​ហានិភ័យ​ដែរ ត្រឹម​គ្រាប់​កិប​មួយ ក៏​អាច​ទម្លាយ​ខ្យល់​កង់​បាន​ដែរ​។ គួរ​ភ្ជាប់​សម្ភារៈ​ប៉ះ​កង់​ មួយ​កំផ្លេ ដើម្បី​ជួយ​រក្សា​ដំណើរ​អ្នក​ដល់​គោលដៅ​។ 

៤) ឧបករណ៍​គាស់​សម្បក​កង់​

កង់បែក ឬ​មាន​តម្រូវ​ការ​ផ្លាស់ប្ដូរ​ពោះវៀន​កង់ គួរ​ភ្ជាប់​ប្រដាប់​គាស់​សម្បក​កង់​ជាមួយ ពីរ​ដើម អាច​ជួយ​គាស់​បាន​ស្រួល​។

៥) ​ទូរសព្ទ និង​លុយ​

  • គួរ​មាន​ទូរសព្ទ ជូន​ដំណឹង​នរណា​ម្នាក់ ពី​ទីតាំង​អ្នក​នឹង​ត្រូវ​ទៅ ឬ​កំពុង​ស្ថិត​នៅ​។ 
  • មាន​ថវិកា​មួយ​ចំនួន ជា​សាច់ប្រាក់ (លុយរាយ) ងាយស្រួល​ចំណាយ​ពេល​មាន​តម្រូវការ​។ 
  • គួរ​មាន​កាបូប ដាក់​សម្ភារៈ​ទាំង​នេះ​៕ 

អត្ថបទ៖ ម៉េងងី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី