• 2022-01-11 03:29:59
  • ផលិតផលថ្មី

ឡានអគ្គិសនី​កង់បី Solo ត្រូវម៉ាច់​អ្នក​ចូលចិត្ត​ជិះកម្សាន្ត​ម្នាក់ឯង តម្លៃ​ក្រោម២ម៉ឺនដុល្លារ

  • 2022-01-11 03:29:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​កាណាដា ElectraMeccanica បាន​បញ្ចេញ​រថយន្ត​អគ្គិសនី​ប្រើ​កង់៣ Solo EV ស៊េរីថ្មី ​មកជាពិសេស​សម្រាប់​អ្នកដែល​ចូលចិត្តបើកបរ​តែម្នាក់ឯង ដោយ​សារ​តែវា​កៅអី​តែមួយ ប៉ុន្តែ​អាច​ដឹករបស់របរ​បានច្រើន។

រថយន្តអគ្គិសនី Solo នេះ ត្រូវបាន​ឌីហ្សាញ​ថ្មី​រួមមាន​ តាប្លូ អេក្រង់ touchscreen និង​ម៉ូនីទ័រ LED ជាដើម។

ក្រុមហ៊ុន​មិនបាន​បង្ហាញ​អំពី​ទំហំអាគុយឡើយ ដោយ​គ្រាន់តែបញ្ជាក់​ថា ការសាកស្មពី ០ ទៅ ៨៥% ត្រូវចំណាយ​ពេល ២,៥ម៉ោង និង​អាច​ជាន់ដល់​ល្បឿន​អតិបរមា ១២៨គីឡូម៉ែត្រ​ក្នុង១ម៉ោង។

លោក Kevin Pavlov នាយកប្រតិបត្តិ​ក្រុមហ៊ុន ElectraMeccanica បាននិយាយថា៖ «ព្រឹត្តិការណ៍ CES គឺ​ជាព្រឹត្តិការណ៍​ដ៏សំខាន់​ក្នុងការ​បង្ហាញ​ទៅកាន់​ពិភពលោក​នូវ​អនាគត​នៃការ​ដឹកជញ្ជូនបៃតង។ រថយន្ត SOLO មិន​ដូចជារថយន្ត​ដទៃ​ដែល​ដាក់​លក់​នៅលើ​ទីផ្សារនោះទេ វា​គឺ​តំណាង​ឱ្យឱកាស​ដ៏ធំ​សម្រាប់​អ្នកប្រើប្រាស់​ និង​អាជីវកម្ម។ មិនត្រឹមតែ​ជាការបើកបរកម្សាន្ត​នោះទេ ប៉ុន្តែវាក៏មាន​ជម្រើស eco-friendly ដែល​អ្នកបើកបរ​បច្ចុប្បន្នចង់បាន»។

បច្ចុប្បន្ន រថយន្តអគ្គិសនី Solo ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ ១៨ ៥០០ដុល្លារ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕​

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សំភី

មតិយោបល់