• 2022-01-05 08:00:51
  • ព័ត៌មាន

TCL ដាក់បង្ហាញគំរូទូរសព្ទបត់បាន TCL Flex V ស្រដៀងនឹង Galaxy Z Flip 3

  • 2022-01-05 08:00:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅពីផលិតគ្រឿងបរិក្ខារអគ្គសនី ក្រុមហ៊ុនបច្ចេកវិទ្យាចិន TCL ក៏មានផលិតទូរសព្ទដែរ ហើយលើកនេះ វាបានបញ្ចេញទូរសព្ទគំរូថ្មី មានឈ្មោះថា TCL Flex V។ តាមការបញ្ជាក់បានឲ្យដឹថា ក្រុមហ៊ុនគ្រោងនឹងបញ្ចេញទូរសព្ទនេះចូលទៅក្នុងទីផ្សារទូរសព្ទបត់ ដែលមានតម្លៃត្រឹម ៦០០ ទៅ ៧០០ ដុល្លារ ពោលគឺថោកជាង Galaxy Z Flip 3។

មិនសូវខុសពីដៃគូរប្រជែងប៉ុន្មានឡើយ TCL Flex V នេះមានរូបរាងស្រដៀងគ្នា និងមានអេក្រង់តូចមួយនៅខាងក្រោយសម្រាប់បង្ហាញពត៌មាន និងប្រើសម្រាប់មើលមុខពេលថតរូប។

ចំណុចដែលខុសគ្នានោះគឺខ្នាតអេក្រង់មិនសូវវែងជ្រុល ដូច Z Flip 3 ឡើយ ពោលគឺត្រឹមតែ 21:9 និងកម្លាំងម៉ាស៊ីនត្រឹមខ្នាតមធ្យមប៉ុណ្ណោះ។ នៅលើទូរសព្ទគំរូនេះ វាដំណើរការដោយ Snapdragon 765G ទ្រទ្រង់ដោយថ្មទំហំ 3545mAh, ប្រើកាមេរ៉ាទំហំ 44MP នៅខាងមុខ និង កាមេរ៉ាមេ 48MP គួបនឹងកាមេរ៉ា 16MP មួយគ្រាប់ទៀត។

យ៉ាងណាមិញ ដោយសារវាជាទូរសព្ទគំរូ ដូច្នេះហើយកម្លាំងម៉ាស៊ីន និងតម្លៃអាចនឹងប្រែប្រួលនៅថ្ងៃប្រកាសចេញជាផ្លូវការ៕

អត្ថបទ៖ Thea Sothun

មតិយោបល់