• 2022-01-01 03:12:00
  • ចំណេះដឹង

ដឹងអត់? កំពូលមនុស្សប្រចាំឆ្នាំ២០២១ Elon Musk ១ថ្ងៃ ធ្លាប់ចាយ១ដុល្លារប៉ុណ្ណោះ

  • 2022-01-01 03:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលដែលមហាសេដ្ឋីពិភពលោក Elon Musk ស្ថិតក្នុងវ័យ ១៧ឆ្នាំ ជានិស្សិតនៅសាកវិទ្យាល័យ Queen’s University នៅ ប្រទេសកាណាដា គាត់ចំណាយប្រាក់តែ ១ដុល្លារ តែប៉ុណ្ណោះ សម្រាប់ម្ហូបអាហារក្នុងមួយថ្ងៃ។

អាហារប្រចាំថ្ងៃ ១ដុល្លារ Elon Musk ញ៉ាំតែមី Pasta និងម្ទេសប្លោកតែប៉ុណ្ណោះ នេះបើយោងទៅតាមបទសម្ភាសន៍ទៅកាន់មហាសេដ្ឋីពិភពលោកខាងលើ កាលពី ឆ្នាំ២០១៥ ក្នុងកម្មវិធី StarTalk។ លោករស់នៅក្នុងបន្ទប់ដ៏តូចចង្អៀត ជាមួយនឹងកុំព្យូទ័រ ដែលពេលនោះផងដែរនិស្សិតដែលមកពីតំបន់អាហ្វ្រ៊ិចខាងត្បូងរូបនេះ ភាគច្រើនលោកផ្ដោតអារម្មណ៍ទៅលើអ្វីដែលអាចប៉ះពាល់ដល់អនាគតមនុស្សជាតិ ដូចជាឡានអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ និងការប្រើប្រាស់វត្ថុទាំងឡាយប្រកបដោយនិរន្តរភាព ជាងមេរៀនដទៃៗទៀត។

ចំណាប់អារម្មណ៍អារម្មណ៍ទាំងនោះហើយ ធ្វើឱ្យលោកចាប់ផ្ដើមស្រាវជ្រាវបន្ថែម ឈានដល់ផលិតរថយន្តអគ្គិសនី និងមានក្រុមហ៊ុនអាវកាសនាពេលក្រោយមកទៀត។

គួរបញ្ជាក់ថា Elon Musk ជានាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla និងក្រុមហ៊ុនយានអាវកាស SpaceX និងជាប់ជាមហាសេដ្ឋីពិភពលោកលេខ២ ដោយក្ដាប់ទឹកប្រាក់ប្រមាណ ១៦៦,១ ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ដោយយោងតាមសារព័ត៌មាន Forbes៕

ប្រភព៖ CNBC ប្រែ​សម្រួល៖ កុសល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី