• 2022-01-01 02:10:00
  • ចំណេះដឹង

អត្ថន័យ​ពី​ក្រោយ​​សញ្ញា​ បិទ/បើក សូម្បី​សិស្ស​ IT ក៏​អាច​ស្មាន​ខុស

  • 2022-01-01 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេ​តែង​ឃើញ​មាន​​ប៊ូតុង​ បិទ/បើក ដែល​មាន​ជា​សញ្ញា​​​ឆ្នូត​ក្នុង​​រង្វង់​មូល ​នៅ​លើ​ឧបករណ៍​អេឡិចត្រូនិក​ជា​ច្រើន​ដូច​ជា​ធុង​កុំព្យូទ័រ, អេក្រង់​កុំព្យូទ័រ, កុំព្យូទ័រ​យួរ​ដៃ និង ទូរសព្ទ​ជាដើម។ តាម​ពិត​សញ្ញា​នេះ​​កើត​ចេញ​ពី​ការ​រួម​ផ្សំ​គ្នា​នៃ​​​លេខ​​​ក្នុង​ប្រព័ន្ធ​លេខ​ Binary។

ចាប់​តាំង​ពី​អំឡុង​​ដើម​ឆ្នាំ​ ១៩៤០ វិស្វករ​បាន​ប្រើ​ប្រព័ន្ធ​លេខ​ Binary ​ដើម្បី​តំណាង​ឲ្យ​ការ​បិទ​/បើក​កុងតាក់ ដោយ​​លេខ​ “1” មាន​ន័យ​ថា​ "បើក" និង លេខ​ "0” មាន​ន័យ​ថា "បិទ"។ នៅ​ទសវត្ស​បន្ត​បន្ទាប់​មក​ប្រព័ន្ធ​លេខ​នេះ​ក៏​បាន​វិវត្តន៍​ទៅ​ជា​សញ្ញា​​មួយ​ដែល​មាន​​ជា​​ឆ្នូត​​ត្រង់ (លេខ "1”) និង ​រង្វង់​មូល (លេខ​ 0) ដោយ​សញ្ញា​តែ​មួយ​នេះ​តំណាង​ឲ្យ​ការ​ បិទ/បើក នៅ​លើ​ឧបករណ៍​អេឡិចត្រូនិក៕

ប្រភព៖ Brightside

មតិយោបល់