- 2021-12-22 03:47:25
- គន្លឹះ
ចង់យកនិទ្ទេស A មែន! មកដឹងតិចនិកខ្លះៗមានបច្ចេកទេសជំនួយរៀនត្រៀមមុនបាក់ឌុប
- 2021-12-22 03:47:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់យកនិទ្ទេស A មែន! មកដឹងតិចនិកខ្លះៗមានបច្ចេកទេសជំនួយរៀនត្រៀមមុនបាក់ឌុប
ចន្លោះមិនឃើញ
ការប្រឡងសញ្ញប័ត្រមធ្យមសិក្សាទុតិយភូមិ នឹងមកដល់សម្រាប់ឆ្នាំសិក្សា ២០២០-២០២១ នៅមិនដល់ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ។ សិស្សខ្លះ ក៏បានត្រៀមខ្លួនរួចរាល់ហើយយ៉ាងណាក្ដី ការត្រៀមខ្លួននោះ នៅមិនទាន់គ្រប់គ្រាន់ទេ ប្រសិនបើអ្នកចង់បានពិន្ទុខ្ពស់ ឬចង់យកនិទ្ទេស A អ្នកគួរសាកល្បងសមត្ថភាពខ្លួនឯងជាមុនដោយប្រើបច្ចេកវិទ្យាជំនួយទាំង ៥ វិធីខាងក្រោម៖
ប្រើប្រព័ន្ធ វាស់ស្ទង់សមត្ថភាព(LMS)
ដើម្បីផ្ដល់ភាពងាយស្រួលដល់សិស្សក្នុងការស្វ័យសិក្សា ក្រសួងបានបង្កើតជាប្រព័ន្ធពង្រឹងសមត្ថភាពសិស្សថ្នាក់ទី១២ ជាទម្រង់អនឡាញ មានសំនួរនិងចម្លើយឲ្យជ្រើសរើស អ្នកគ្រាន់តែធ្វើការគណនា ផ្ទៀងផ្ទាត់ចម្លើយរួចបញ្ចប់ការតេស្ត នោះអ្នកនឹងដឹងលទ្ធផលភ្លាមៗ ថាធ្វើបានប៉ុន្មានភាគរយ ទទួលបានពិន្ទុប៉ុន្មាន និងជឿជាក់លើខ្លួនឯងប៉ុន្មានភាគរយ។
ប្រព័ន្ធតេស្ដសមត្ថភាពដោយខ្លួនឯងនេះ អាចប្រើប្រាស់បានទាំងស្មាតហ្វូន និងកុំព្យូទ័រ លើមុខវិជ្ជាវិទ្យាសាស្ត្រពិតមួយចំនួនដូចជា៖ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងប្រវត្តិវិទ្យា។
ចុចនៅទីនេះ www.bacii.gov.kh
-សិស្សទី ១២ ចាំកាលទៀត កម្មវិធីបច្ចេកវិទ្យា AR មាននៅលើ iOS (វីដេអូ)
ប្រើ Facebook សម្រាប់រៀន
ត្បិតតែ Facebook ជាបណ្ដាញសង្គមដែលចម្រុះទៅដោយព័ត៌មាននិងការកំសាន្តគ្រប់បែបបទ តែយ៉ាងណា ក្នុងនាមជាសិស្សអ្នកគួរប្រើវាដើម្បីជាសាលារៀន។ មកដល់ថ្ងៃនេះ មានទំព័រ(Pages)ជាច្រើនដែលចែករំលែកមេរៀនល្អៗ កំណែវិញ្ញសារចាស់ៗ មានទាំងមុខវិជ្ជាវិទ្យាសាស្ត្រពិត និងសង្គម។ ជាងនេះទៀត ក៏មានការបង្រៀនជារបៀប(E-School) តាមរយៈលោកគ្រូ-អ្នកគ្រូមានបទពិសោធន៍ជាច្រើនឆ្នាំ ដូចនេះអ្នកគួរ Follow និងរៀនដោយខ្លួន ឯងបាន។
ប្រើប្រាស់កម្មវិធីទូរសព្ទ (Apps)
លំហាត់ កំណែវិញ្ញាសារចាស់ៗ មានទាំងមុខវិជ្ជាវិទ្យាសាស្ត្រពិត និងសង្គមជាច្រើនត្រូវបានចងក្រងជាកម្មវិធីទូរសព្ទដៃ សម្រាប់សម្រួលដល់ការសិក្សាសម័យថ្មី និងជំរុញឲ្យមានការស្វ័យសិក្សាកាន់តែច្រើន ប្រមូលផ្ដុំដោយគំរូលំហាត់ល្អ និងរូបមន្តសម្រាប់សិស្សត្រៀមប្រឡង បានដាក់ឲ្យដោនឡូតមានទាំងលើ App Store និង Play Store។ ដូចនេះ អ្នកគួរយកអាន និងអនុវត្តឲ្យថ្នឹកដៃ មុនដល់ថ្ងៃចូលប្រឡង។
ចុចដោនឡូតនៅទីនេះ ជិតប្រឡងបាក់ឌុប ដោនឡូតកម្មវិធីទាំងនេះទុករៀន
អនុវត្តលំហាត់ជាមួយ YouTube
សម្រាប់សិស្សដែលជ្រើសយក មុខវិជ្ជាវិទ្យាសាស្ត្រពិត ក្រៅពីការរៀនគួរបន្ថែម អ្នកគួរងាកមកសាកល្បងតេស្តសមត្ថភាពខ្លួនឯង តាមរយៈវិធីនេះ។ នៅលើ YouTube មានអ្នកបង្កើតវីដេអូបង្រៀនរបៀបគណនាចម្លើយ និងគន្លឹះប្លែកៗ ដែលភាគច្រើនជាសិស្សពូកែ ឬលោកគ្រូ អ្នកគ្រូបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រពិតនោះតែម្ដង។ ដូចនេះ អ្នកគូរស្វែងរកយកមកអនុវត្តឲ្យបានជាប្រចាំ ក្នុងការត្រៀមខ្លួនសម្រាប់ការប្រឡងនាពេលខាងមុខ។
រៀនតាមវិបសាយ E-learning
ក្រៅពីអនុវត្តវិធីខាងលើ អ្នកគួរសាកល្បងរៀនតាមរយៈ ការបង្រៀនបែបថ្មីគឺ E-learning។ វិធីនេះ អ្នកអាចសាកសួរ(comment) ឆ្លងឆ្លើយដូចទៅនឹងការរៀនផ្ទាល់នៅថ្នាក់ផងដែរ។
ចុចនៅទីនេះ khmeracademy.org
រៀនតាមវិធីសាស្ត្រសិស្សពូកែ
ដោយសារសិស្សពូកែ មានគន្លឹះក្នុងការប្រឡងបាននិទ្ទេស A ដូចនេះ អ្នកគួរប្រើវិធីសាស្ត្ររៀនតាមពួកគេដូចជា ការត្រៀមខ្លួនមុនប្រឡង និងក្នុងពេលប្រឡងជាដើម ដើម្បីទទួលបានលទ្ធផលល្អប្រសើរ៕
ចុចអាននៅទីនេះ ៥ក្បាច់ ត្រៀមមុនប្រឡងបាក់ឌុបជាង១ខែ
ជូនពរសំណាងល្អប្រឡងជាប់ទាំងអស់គ្នា!