• 2021-12-14 03:37:44
  • ផលិតផលថ្មី

កំណែអាប់ឌែតដ៏ធំ iOS 15.2 ញាត់មុខងារសម្បូរបែប ដែល Apple ធ្លាប់បានសន្យា

  • 2021-12-14 03:37:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ទើបបញ្ចេញ iOS 15.2 ថ្មីៗនេះ ដោយបន្ថែមមុខងារសម្បូរបែបជាច្រើន ដែលខ្លួនបានសន្យា ពេលប្រកាសនៅព្រឹត្តិការណ៍ WWDC 2021។

មុខងារថ្មីៗទាំងនោះមានដូចជា App Privacy Report សម្រាប់តាមដានអ្នកកម្មវិធីនីមួយថាតើវាបានប្រើមុខងារសំខាន់ៗអ្វីខ្លះ និងទាក់ទងទៅក្រៅតាមណាខ្លះ។ មុខងារ Emergency SOS មានការប៉ះបញ្ជារថ្មី មុខងារផ្ទេរមរតកឌីជីថល Legacy Contacts សម្រាប់ឱ្យមនុស្សនៅរស់ប្រើប្រាស់ឯកសារសំខាន់ៗជាច្រើនរបស់ម្ចាស់ iCloud ដែលស្លាប់ទៅ។

បន្ថែមពីនេះក៏មាន មុខងារ Items That Can Track Me ក្នុង Find My អនុញ្ញាតឱ្យអ្នកប្រើស្វែងរករបស់បាត់ដែលមិនមែនជារបស់យើង ដូចជា AirTag ជាដើម។ កម្មវិធីដដែលក៏មានមុខងារ Find My Battery Reserve សម្រាប់ឱ្យ iPhone បង្ហាញទីតាំងចុងក្រោយ ៥ម៉ោង មុនម៉ាស៊ីនលែងដំណើរការ។

លើសពីនេះក៏មាន មុខងារ Hide My Email មុខងារ Communication Safety សម្រាប់ការពារកុមារ ជៀសវាងពីសារអាសអាភាស ឬគំរាមគំហែង, មុខងារសម្រាប់បិទ Macro Mode ដោយស្វ័យប្រវត្តិ និង Bug Fixes ជាច្រើនទៀតទៅលើ Siri, ProRaw, HomeKit រួមទាំងមានការពង្រឹងលើប្រព័ន្ធសុវត្ថិភាពបន្ថែមផងដែរ។

ដើម្បីអាប់ឌែតកំណែប្រព័ន្ធប្រតិបត្តិការថ្មី សូមចូលទៅកាន់៖

  • កម្មវិធី Settings > General > Software Update បន្ទាប់មកចុច Download and Install និងធ្វើតាមការណែនាំជាការស្រេច៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់