• 2021-12-10 09:06:30
  • គន្លឹះ

តិចនិកឱ្យកម្មវិធី Word ចងចាំឯកសារច្រើនបំផុត មុនដាច់ភ្លើង ឬរលត់ម៉ាស៊ីនកុំព្យូទ័រ

  • 2021-12-10 09:06:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Microsoft Word នឹងដំណើរការ auto save រាល់ ១០នាទី ម្ដង ដើម្បីស្រោចស្រង់ឯកសារ ឬអត្ថបទនានាដែលអ្នកបានវាយជាច្រើន។ ដោយឡែក ១០នាទី អាចមិនគ្រប់គ្រាន់ ឧទាហរណ៍ថា អ្នកបានវាយអត្ថបទ ១៥នាទី នោះ ៥នាទីក្រោយ គឺកម្មវិធីមិនបាន auto save នោះទេ ប្រព័ន្ធនឹងចងចាំអត្ថបទត្រឹម ១០នាទី ប៉ុណ្ណោះ។

ដូចនេះ យើងអាចជួយអ្នកបាន ឱ្យកម្មវិធី auto save គ្រប់នាទីតែម្ដង ជៀសវាងបាត់អត្ថបទជាច្រើន អំឡុងពេលដាច់ភ្លើង ឬរលត់ម៉ាស៊ីនជាយថាហេតុ។

របៀបកំណត់ auto save គ្រប់នាទីម្ដង លើកម្មវិធី Word៖

  • បើកកម្មវិធី Word > File > Options > Save
  • ត្រង់ចំណុច Save AutoRecover information every ប្ដូរមកដាក់លេខ ១ (ស្មើ១នាទី) ដើម្បីឱ្យកម្មវិធីដំណើរការ save រៀងរាល់ ១នាទីម្ដង

ដូចនេះ បើកុំព្យូទ័ររលត់ ឬដាច់ភ្លើង ពេលបើកកម្មវិធី Word មកវិញ នោះអ្នកនឹងឃើញកម្មវិធីបាន Recover អត្ថបទរបស់អ្នកច្រើនជាងរាល់ដងមិនខាន៕

អត្ថបទ៖ កុសល

មតិយោបល់