• 2021-12-01 09:13:00
  • ចំណេះដឹង

យកទូរសព្ទកំពូលធន់ Nokia 3310 ទម្លាក់ពីកម្ពស់២៥ជាន់ ជាមួយ iPhone 13 Pro

  • 2021-12-01 09:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nokia 3310 ត្រូវបានអ្នកប្រើជាច្រើនទទួលទទួលស្គាល់ពីភាពធន់មាំរបស់វា និងពេញនិយមយ៉ាងខ្លាំងជាង ២ទសវត្សរ៍ មុន។

ហើយថ្ងៃនេះ ចង់ដឹងថាភាពធន់មាំរបស់ Nokia 3310 នៅខ្លាំងកម្រិតណា គេនឹងយកវាតេសសាកនឹង iPhone 13 Pro ទើបប្រកាសចេញថ្មីៗនេះ ដោយទម្លាក់ពីអាគារកម្ពស់ ២៥ជាន់។

ត្រួសៗពីការទម្លាក់ ទម្លាក់លើកទី១ Nokia 3310 របើកតួខ្លួនចេញពីគ្នាខ្ទេចខ្ទី រីឯ iPhone 13 Pro វិញ បែកតែកញ្ចក់ និងអេក្រង់បន្ដិច ដោយឡែកអ្វីដែលអស្ចារ្យនោះ គឺវានៅអាចបើកបានដដែល និងកាមេរ៉ាកំពុងថតក៏នៅដំណើរការ ទាំងការទម្លាក់ ៣ដង៕

សូមទស្សនាពីការតេសទម្លាក់ Nokia 3310 និង iPhone 13 Pro ពីកម្ពស់ ២៥ជាន់ និងទម្លាក់ ៣ដង។

អត្ថបទ៖ កុសល

មតិយោបល់