• 2021-11-29 02:36:09
  • ចំណេះដឹង

Password ងាយស្រួលចងចាំទាំងនេះ បើកំពុងប្រើ គួរដូរចេញ!

  • 2021-11-29 02:36:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លងមក​ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា លេខសម្ងាត់ដែលមានប្រជាប្រិយភាពនោះគឺ "123456" និងពាក្យ "password" វាជាលេខសម្ងាត់ដែលងាយស្រួលស្មានបំផុត ហើយនៅតែមានភាពពេញនិយមចំពោះអ្នកប្រើប្រាស់។

បន្ទាប់ពីបានធ្វើការវិភាគទៅលើលេខសម្ងាត់ដែលបានបែកធ្លាយប្រមាណជិត ៣ លានក្រុមអ្នកស្រាវជ្រាវនៅក្រុមហ៊ុន NordPass បានរកឃើញថា លេខសម្ងាត់ភាគច្រើនគឺងាយស្មានដឹង ដែលនេះអាចឱ្យក្រុមអ្នកវាយប្រហារជ្រៀតចូលទៅក្នុងគណនីដោយប្រើរយៈពេលតែ ១-២ វិនាទីប៉ុណ្ណោះ។

នៅក្នុងរបាយការណ៍ ក៏បានបង្ហាញអំពីលេខសម្ងាត់ដែលអ្នកប្រើប្រាស់ជាច្រើននៅតែចូលចិត្តប្រើដូចជា៖ "123456", "123456789", "picture1", "password," និង "12345678" ហើយនៅក្នុងចំណោមលេខសម្ងាត់ទាំងអស់នេះមានតែលេខសម្ងាត់ "picture1" តែមួយប៉ុណ្ណោះដែលត្រូវចំណាយពេលប្រមាណ ៣ ម៉ោងដើម្បីបំបែកបាន។

ក្នុងការស្រាវជ្រាវនេះ គេក៏បានរកឃើញផងដែរថាអ្នកប្រើប្រាស់មួយចំនួននៅតែកំពុងប្រើលេខសម្ងាត់ដូចជា៖ "football" "iloveyou" "letmein" និង "pokemon" បង្ហាញថាអ្នកប្រើប្រាស់ជាច្រើននៅតែមិនមានការប្រុងប្រយ័ត្នជាមួយនិងសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យានៅឡើយទេ។

រូបភាព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

គួររំឭកផងដែរថា កាលពីខែកក្កដាកន្លងទៅ ក៏មាននិស្សិតម្នាក់បានធ្វើការស្រាវជ្រាវទាក់ទងនឹងបញ្ហាលេខសម្ងាត់នេះ និងបានផ្សព្វផ្សាយរួចហើយដែរ។ ដូច្នេះសូមអ្នកដែល​បាន​ប្រើ​ប្រាស់​ទាំង​អស់​ប្រើ លេខសម្ងាត់ដែលមានលក្ខណៈស្មុគស្មាញ និងពិបាកស្មានជាងនេះបន្តិច ចៀសវាងប្រើលេខសម្ងាត់ដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខទូរសព្ទ ស្លាកលេខយានយន្ត ដែលធ្វើឱ្យមានភាពងាយស្រួលក្នុងការលួចយក។ វិធីក្នុងការដាក់លេខសម្ងាត់ឲ្យបានខ្លាំងល្អ មានសុវត្ថិភាព គួរចាប់ពី ៨ ខ្ទង់ឡើងទៅរួមមាន លេខ, សញ្ញា, អក្សរតូច អក្សរធំនៅជាមួយគ្នា៕

មតិយោបល់