• 2021-11-22 07:26:49
  • គន្លឹះ

ខ្ទប់ការរំខាន ផ្ដោតអារម្មណ៍លើការងារវិញ តាមមុខងារថ្មី Focus លើ iOS 15

  • 2021-11-22 07:26:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលកំពុងធ្វើការមានសារដំណឹងលោតច្រើនរំខាន ឬកំពុងគេងឮសំឡេងសារឥតដាច់ ពេលកំពុងជិះកង់ពាក់កាសមានសារលោតរំខានពីកម្មវិធីផ្សេងៗគួរឱ្យធុញ នោះមុខងារ Focus ដែលទើបមានលើ iOS 15 នឹងអាចជួយអ្នកបាន។

មុខងារ Focus អាចកំណត់ត្រឹមមនុស្សណាមួយ ឬមួយក្រុមអាចទាក់ទងមកអ្នកបានតាមខល ឬបង្ហាញត្រឹមសារ មិនតែប៉ុណ្ណោះអ្នកក៏អាចកំណត់ឱ្យដំណើរការត្រឹមកម្មវិធីណាមួយដែលចង់បាន កំណត់លើផ្ទាំង Home Screen ឬលើសពីនេះជាច្រើនទៀតតាមតម្រូវការរៀងៗខ្លួន។

មិនតែប៉ុណ្ណោះវាក៏អាចឱ្យមនុស្សមនុស្សដទៃ ឬកម្មវិធីមួយចំនួនដឹងថាអ្នកកំពុងរវល់ផងដែរ។

របៀបកំណត់ និងប្រើមុខងារ Focus៖

  • ចូលទៅកាន់ Settings > Focus
  • ចូលទៅកាន់មុខងារ Focus នីមួយៗ ឬចុចសញ្ញា + ដើម្បីបន្ថែមមុខងារ Focus និងកំណត់តាមតម្រូវការ
  • ក្នុងមុខងារ Focus នីមួយៗ អ្នកអាចកំណត់ឱ្យនរណាម្នាក់ ខលចូលឬបង្ហាញជាសារដំណឹង រួមទាំងកម្មវិធីផ្សេងៗផងដែរ និងការកំណត់ដទៃទៀត
  • ដើម្បីប្រើប្រាស់មុខងារដែលកំណត់រួច អ្នកគ្រាន់តែ ទាញ Control Center ចុះក្រោម រួចជ្រើសមុខងារ Focus ណាមួយ ជាការស្រេច

ដើម្បីងាយស្រួលអនុវត្តបន្ថែម សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ កុសល

មតិយោបល់