• 2021-11-21 05:58:00
  • គន្លឹះ

៥វិធីប្រើប្រាស់ ធ្វើឱ្យ iPhone មិនងាយពេញមេម៉ូរី

  • 2021-11-21 05:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី ហ្គេម ឯកសារ រូបថត វីដេអូ កាន់តែច្រើន និងសម្បូរបែប នោះមេម៉ូរី iPhone របស់នឹងឆាប់ពេញជាមិនខាន ហើយដំណោះស្រាយងាយៗ និងរហ័ស អ្នកអាចសាកអនុវត្តតាមវិធីសាស្ត្រខាងក្រោមនេះបាន។

១. Offload Unused Apps ជាមុខងារលុបកម្មវិធីដែលអ្នកមិនសូវប្រើដោយស្វ័យប្រវត្តិ ប៉ុន្ដែវានឹងរក្សាទិន្នន័យផ្សេងៗនៅក្នុងកម្មវិធីនោះដដែល។

របៀបបើកមុខងារនេះ៖

  • ចូលទៅកាន់ Setting > General > iPhone Storage
  • ចុច Enable លើ Offload Unused Apps ជាការស្រេច

២. ជញ្ជូន រូបថត/វីដេអូ ចេញក្រៅខ្លះ Google ផ្ដល់សេវាកម្ម Cloud 15GB ដោយគិតថ្លៃ ដូចនេះអ្នកអាចផ្ទុក រូបថត/វីដេអូ នៅកន្លែងនេះដោយសុវត្ថិភាពបាន ដោយមិនប្រើមេម៉ូរីម៉ាស៊ីន។

របៀបធ្វើ៖

  • ទាញយកកម្មវិធី Google Photos ពី App Store
  • ចាំបាច់ត្រូវមានគណនី Gmail ជាមុនសិន ដើម្បីជាកន្លែងរក្សា រូបថតឬវីដេអូ របស់អ្នក
  • បើកកម្មវិធី Google Photos > ចុចលើរូបគណនី > Google Photos Setting > Back up & sync
  • ចុច Enable លើ Back up & sync
  • ចុចយក Upload size > Original (បើសិនចង់ឱ្យការ backup ទិន្នន័យរក្សាគុណភាពដើម)

៣. ទិញ Cloud Service បន្ថែម ក្នុងករណី Cloud service ឥតគិតថ្លៃប្រើមិនគ្រាន់ អ្នកអាចទិញសេវាកម្ម iCloud បន្ថែមបាន។

របៀបទិញ iCloud service៖

  • ចូលទៅកាន់កម្មវិធី Settings > Apple ID (នៅខាងលើគេបង្អស់) > iCloud
  • ជ្រើសរើសយក Manage Storage > Change Storage Plan
  • ត្រង់នេះអ្នកអាចរើសទំហំផ្ទុក iCloud ទៅតាមតម្រូវការ ដោយតម្លៃក្នុង១ខែចាប់ពី ១ដុល្លារ ដល់ ៩,៩៩ដុល្លារ ទទួលបានទំហំផ្ទុកពី 50GB ទៅ 2TB
  • បន្ទាប់មកចុច Buy និងធ្វើតាមការណែនាំជាការស្រេច

គួរបញ្ជាក់ថា ដើម្បីទិញសេវាកម្មនេះបាន អ្នកចាំបាច់បំពេញព័ត៌មានទៅកាន់ Payment & Shipping សម្រាប់ទូទាត់លុយ ដោយតម្រូវឱ្យមានកាតអេឡិចត្រូនិច (Visa/Master Card)។

៤. iPhone Storage កុំភ្លេចមើលកន្លែងនេះ ព្រោះកម្មវិធីមានច្រើនលើ iPhone ដូចនេះទិន្នន័យជាច្រើនក្នុងកម្មវិធីទាំងនោះ ក៏ជាហេតុផលធ្វើឱ្យ iPhone របស់អ្នកពេញមេម៉ូរីដោយមិនដឹងខ្លួនផងដែរ។

ដើម្បីពិនិត្យមើលថាកម្មវិធីណាផ្ទុកឯកសារ ឬប្រើមេម៉ូរីអស់ច្រើនជាងគេ សូមចូលតាមវិធីខាងក្រោម៖

  • ចូលទៅកាន់ Setting > General > iPhone Storage
  • បន្ទាប់មកអ្នកនឹងឃើញកម្មវិធីណាមួយដែលប្រើមេម៉ូរីអស់ច្រើនជាងគេ ដូចនេះអ្នកអាចចូលទៅកាន់កម្មវិធីនោះដោយផ្ទាល់ ដើម្បីលុបឯកសារណាមួយដែលមិនចាំបាច់ចេញ៕

៥. ពិនិត្យ Telegram cache file មេម៉ូរី iPhone របស់អ្នកអាចចំណាយអស់ 50GB ឬ 70GB ដោយមិនដឹងខ្លួន ព្រោះអីរាល់សារផ្សេងៗលើ Telegram ដូចជាសំឡេង រូបថត វីដេអូ និងឯកសារឯទៀត ដែលបានចុចអាន ឬប្រើប្រាស់ នឹងត្រូវទាញយកមករក្សាទុកលើមេម៉ូរីស្មាតហ្វូន ដែលឯកសាររក្សាទុកនោះមានឈ្មោះថា Cache file។

បើសិនជា Cache file មានច្រើន នោះមេម៉ូរី iPhone អាចនឹងឆាប់ពេញដោយមិនដឹងខ្លួន។ ដើម្បីដោះស្រាយបញ្ហានេះ អ្នកប្រើចាំបាច់កំណត់ រក្សាទុក cache file ត្រឹមរយៈពេលខ្លីបានហើយ និងកំណត់ទំហំ cache file ឱ្យតូច ដោយអនុវត្តតាមវិធីខាងក្រោម។

  • បើកកម្មវិធី Telegram > Settings > Data and Storage > Storage Usage
  • នៅកន្លែង Keep media > ជ្រើសរើសរយៈពេលដើម្បីឱ្យកម្មវិធីលុប Cache file ដោយស្វ័យប្រវត្តិខណៈមិនបានប្រើ
  • នៅកន្លែង Maximum Cache Size ជាកន្លែងកំណត់ទំហំធំបំផុតសម្រាប់រក្សា Cache file (ជ្រើសរើសតាមទំហំផ្ទុក iPhone ដែលអ្នកនៅសល់ ឬចង់បាន)

គួរបញ្ជាក់ថា Cache file គ្រាន់តែជាឯកសារបណ្ដោះអាសន្ន ការលុបវា គឺមិនប៉ះពាល់ដល់ទិន្នន័យឆាតចាស់ៗរបស់អ្នកឡើយ។ បន្ថែមពីនេះ អ្នកក៏អាចលុប Cache file មានស្រាប់តែម្ដង តាមរយៈ៖

  • បើកកម្មវិធី Telegram > Settings > Data and Storage
  • ជ្រើសយក Clear Telegram Cache ដើម្បីលុប Cache file ទាំងអស់ ឬដោយចុចលើ Chats នីមួយៗ ដើម្បីលុប Cache file តាមតម្រូវការ៕

អត្ថបទ៖ កុសល

មតិយោបល់