• 2021-10-22 03:03:49
  • ចំណេះដឹង

ស្រាយចម្ងល់ ដុំពណ៌សក្នុងប្រអប់ Pixel 6/6 Pro តើវាជាអ្វី?

  • 2021-10-22 03:03:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google Pixel 6/6 Pro ទើបប្រកាសចេញថ្មីៗនេះ ដោយក្នុងប្រអប់ទូរសព្ទ គេឃើញដុំសមួយ បង្ករជាចម្ងល់ និងមានអ្នកត្រូលលេងជាច្រើនលើបណ្ដាញសង្គម។ គួរដឹងថា នៅក្នុងប្រអប់គឺមានតែខ្សែសាក USB C មិនមានដុំសាកទេ អ៊ីចឹងដុំសហ្នឹងជាអ្វីទៅ?

តាមពិតទៅ វាជា quick switch adapter សម្រាប់ផ្ទេររាល់ទិន្នន័យដូចជា Contact, សារ, ចម្រៀង, រូបថត និងវីដេអូ ពីទូរសព្ទចាស់ ទៅកាន់ទូរសព្ទថ្មី Pixel 6/6 Pro។

គួរបញ្ជាក់ថា វាអាចផ្ទេរទិន្នន័យពីទូរសព្ទ iPhone និង ទូរសព្ទ Android ដទៃទៀត ក្នុងល្បឿនលឿនផងដែរ៕

អត្ថបទ៖ កុសល

មតិយោបល់