- 2021-10-12 10:44:44
- ចំណេះដឹង
Wireless Charge កំពូលល្បឿនទាំង៥ ត្រឹម១៥នាទី សាកពេញ១០០%
- 2021-10-12 10:44:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Wireless Charge កំពូលល្បឿនទាំង៥ ត្រឹម១៥នាទី សាកពេញ១០០%
ចន្លោះមិនឃើញ
មានក្រុមហ៊ុនជាច្រើនកំពុងវិវឌ្ឍបច្ចេកវិទ្យាសាកថ្មដោយមិនប្រើខ្សែ (Wireless Charge) ប៉ុន្ដែក្រុមហ៊ុនទាំង៣ នៅខាងក្រោមនេះកំពុងឈានមុខខ្លាំង ដោយបច្ចេកវិទ្យារបស់ពួកគេ ចំណាយពេលក្រោម ១ម៉ោង ដើម្បីបំពេញថាមពលពី០ ទៅដល់១០០%។
៥. ក្រុមហ៊ុន Xiaomi មានបច្ចេកវិទ្យាសាកថ្មដោយមិនប្រើខ្សែល្បឿនលឿន កម្លាំង ៦៧វ៉ាត់ ដោយអាចសាកបញ្ចូល Mi 11 Ultra មានទំហំថ្ម ៥០០០មីលីអំពែម៉ោង សាកពី០ដល់១០%% ចំណាយពេល ៣៩នាទី។
៤. ក្រុមហ៊ុន Huawei មានបច្ចេកវិទ្យាសាកថ្មដោយមិនប្រើខ្សែល្បឿនលឿន កម្លាំង ៥០វ៉ាត់ ដែលទ្រទ្រង់ការសាកទៅឱ្យស្មាតហ្វូន Huawei P50 Pro មានទំហំថ្ម ៤៣៦០មីលីអំពែម៉ោង។
៣. ក្រុមហ៊ុន OPPO មានបច្ចេកវិទ្យាសាកថ្មដោយមិនប្រើខ្សែល្បឿនលឿន AirVOOC កម្លាំង ៤០វ៉ាត់ អាចបញ្ចូលថ្មទៅឱ្យ Oppo Ace2 មានទំហំថ្ម ៤០០០មីលីអំពែម៉ោង ពី០ដល់១០០% ចំណាយពេល ៥៦នាទី។
គួរបញ្ជាក់ថា បច្ចេកវិទ្យាសាកថ្មដោយប្រើមិនប្រើខ្សែ ក៏មានការស្រាវជ្រាវជាផលិតផលគម្រូ ដែលទ្រទ្រង់កម្លាំងសាកខ្ពស់ផងដែរ រួមមាន៖
២. ក្រុមហ៊ុន Xiaomi មានបច្ចេកវិទ្យាគម្រូសាកថ្មដោយមិនប្រើខ្សែ កម្លាំង ១២០វ៉ាត់ ចំណាយពេល ១៥នាទី ដើម្បីសាកពេញ ១០០% លើស្មាតហ្វូន Mi11 Pro ទំហំថ្ម ៤០០០មីលីអំពែម៉ោង។
១. ក្រុមហ៊ុន OPPO មានបច្ចេកវិទ្យាគម្រូសាកថ្មដោយមិនប្រើខ្សែ AirVOOC ៦៥វ៉ាត់ អាចសាកថ្មឱ្យស្មាតហ្វូនទំហំថ្ម ៤០០០មីលីអំពែម៉ោង ពេញ១០០% ប្រើពេល ៣០នាទី៕