• 2021-10-12 10:43:39
  • ចំណេះដឹង

បច្ចេកវិទ្យាសាកថ្មលឿនដាច់គេ របស់យក្សបច្ចេកវិទ្យាទាំង៦

  • 2021-10-12 10:43:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានក្រុមហ៊ុនស្មាតហ្វូនជាច្រើនកំពុងដុតដៃដុតជើង ស្រាវជ្រាវផលិតបច្ចេកវិទ្យាសាកថ្មលឿន ដើម្បីបំពាក់លើស្មាតហ្វូនកំពូលៗរបស់ខ្លួន។ គិតត្រឹមពេលនេះ ឆ្នាំ២០២១ ស្មាតហ្វូនដែលមានបច្ចេកវិទ្យាសាកថ្មលឿនបំផុត គឺមានច្រើន ដូចមានបង្ហាញនៅខាងក្រោមនេះ៖

១. ក្រុមហ៊ុន Xiaomi មានបច្ចេកវិទ្យាសាកថ្មល្បឿនលឿន HyperCharge ១២០វ៉ាត់។ វាអាចបញ្ចូលថាមពលទៅកាន់ Xiaomi 11T Pro មានថ្ម ៥០០០មីលីអំពែម៉ោង ពី០ ដល់១០០% ចំណាយពេលត្រឹម ១៧នាទី ប៉ុណ្ណោះ។

២. ក្រុមហ៊ុន iQOO (ជាបុត្រសម្ព័ន្ធរបស់ Vivo) មានបច្ចេកវិទ្យាសាកថ្មល្បឿនលឿន FlashCharge ១២០វ៉ាត់ វាអាចបញ្ចូលថាមពលទៅកាន់ iQOO 7 មានថ្ម ៤០០០មីលីអំពែម៉ោង ពី០ដល់១០០% ចំណាយពេលត្រឹម ១៨នាទី

៣. ក្រុមហ៊ុន Huawei មានមានបច្ចេកវិទ្យាសាកថ្មល្បឿនលឿន SuperCharge⁠ ៦៦វ៉ាត់ សម្រាប់បញ្ចូលថ្មទៅឱ្យ Huawei P50 Pro ដែលមានថាមពលថ្ម ៤៣៦០មីលីអំពែម៉ោង។

៤. ក្រុមហ៊ុន OnePlus មានបច្ចេកវិទ្យាសាកថ្មល្បឿនលឿន Warp Charge ៦៥វ៉ាត់ អាចបញ្ចូលថ្មទៅឱ្យ OnePlus 9 Pro មានថាមពលថ្ម ៤៥០០មីលីអំពែម៉ោង ពី០ ដល់១០០% ចំណាយពេល ៣០នាទី

៥. ក្រុមហ៊ុន OPPO មានបច្ចេកវិទ្យាសាកថ្មល្បឿនលឿន SuperVOOC 2.0 ៦៥វ៉ាត់ អាចបញ្ចូលថាមពលទៅកាន់ Find X3 Pro មានថាមពលថ្ម ៤៥០០មីលីអំពែម៉ោង ពី០ដល់១០០% ចំណាយពេល ៣០នាទី

៦. ក្រុមហ៊ុន Realme មានបច្ចេកវិទ្យាសាកថ្មល្បឿនលឿន ៦៥វ៉ាត់ អាចបញ្ចូលថាមពលទៅកាន់ Realme GT 5G មានថាមពលថ្ម ៤៥០០មីលីអំពែម៉ោង ពី០ដល់១០០% ចំណាយពេល ៣៥នាទី

គួរបញ្ជាក់ថា បច្ចេកវិទ្យាសាកថ្មល្បឿនលឿនដោយប្រើខ្សែនេះ ក៏មានការស្រាវជ្រាវជាផលិតផលគម្រូ ដែលទ្រទ្រង់កម្លាំងសាកខ្ពស់ខ្លាំងផងដែរ គឺមាន៖

១. ក្រុមហ៊ុន Xiaomi មានបច្ចេកវិទ្យាសាកថ្មដោយប្រើខ្សែ កម្លាំង ២០០វ៉ាត់ ដោយជាប់ឈ្មោះជា ក្រុមហ៊ុនមានបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនបំផុត ក្នុងកំណត់ត្រាពិភពលោក។

បច្ចេកវិទ្យានេះអាចបំពេញថ្មទូរសព្ទដៃទំហំ ៤០០០មីលីអំពែម៉ោង ពី០ ដល់១០០% ចំណាយពេលតែ ៨នាទី ប៉ុណ្ណោះ។

២. ក្រុមហ៊ុន OPPO មានបច្ចេកវិទ្យាសាកថ្ម FlashCharge ១២៥វ៉ាត់ ដែលអាចសាកថ្មទំហំ ៤០០០មីលីអំពែម៉ោង ពី០ ដល់១០០% ចំណាយពេលត្រឹម ២០នាទី ហើយសាក ៥នាទី បានថ្មរហូតដល់ ៤១% ឯណោះ៕

អត្ថបទ៖ កុសល

មតិយោបល់