• 2021-10-12 02:47:48
  • គន្លឹះ

អស់បញ្ហាបាត់ឬភ្លេច AirPod Pro មុខងារថ្មីនេះអាចជួយបាន

  • 2021-10-12 02:47:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Firmware អាប់ឌែតថ្មី ខែតុលា ឆ្នាំ២០២១ របស់ AirPods Pro គួបផ្សំនឹងមុខងារ Notify When Left Behind លើ iOS 15 នឹងដោះស្រាយបញ្ហាភ្លេចឬបាត់កាសឥតខ្សែ ដោយវានឹងលោតសារប្រាប់ទៅម្ចាស់តាមរយៈកម្មវិធី Find My។

ដើម្បីដំណើរការមុខងារនេះបាន គឺត្រូវអាប់ឌែត Firmware ឱ្យ AirPods Pro ទៅជំនាន់ 4A400 ជាមុនសិន។ របៀបអាប់ឌែត គឺត្រូវសាកភ្លើង AirPods Pro និងភ្ជាប់ទៅ iPhone ដែលមានអ៊ីនធឺណិត ហើយដាក់វាឱ្យនៅក្បែរគ្នា បន្ទាប់មកប្រព័ន្ធនឹងទាញយកកម្មវិធី និងដំឡើងដោយស្វ័យប្រវត្តិ។

ដើម្បីដឹងពី firmware version របស់ AirPods Pro គឺអាចឆែកតាម បើកកម្មវិធី Settings > General > About > AirPods បន្ទាប់មកមើលនៅកន្លែង Firmware Version។

របៀបកំណត់ពេលម្ចាស់ទៅឆ្ងាយពី AirPods Pro លោតជាសញ្ញាតាមកម្មវិធី Find My៖

  • បើកកម្មវិធី Find My លើ iPhone/iPad > Devices > AirPods Pro > ចុចបើកក្នុង មុខងារ Notify When Left Behind
  • ហើយដើម្បីកុំឱ្យមុខងារនេះលោតមិនឈប់ពេលអ្នកចេញឆ្ងាយ អ្នកអាចរើសទីតាំងណាមួយឱ្យ iPhone/iPad ស្គាល់កន្លែងនោះ នៅក្នុងកន្លែង Notify When Left Behind ដដែលបាន
  • នៅចំណុច Notify Me, Except At > ចុចលើ New location ដើម្បីបន្ថែមទីតាំង Home ឬកន្លែងណាមួយដែលអ្នកចង់ឱ្យឧបករណ៍ស្គាល់ > បន្ទាប់មកចុចរើសទីតាំង និងចុច Done ជាការស្រេច៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់