- 2021-10-11 10:04:59
- ចំណេះដឹង
ប្រេងច្រើនជ្រុលក្នុងម៉ាស៊ីនឡាន មានបញ្ហាឬអត់ ស្តាប់អ្នកជំនាញបស្រាយ
- 2021-10-11 10:04:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រេងច្រើនជ្រុលក្នុងម៉ាស៊ីនឡាន មានបញ្ហាឬអត់ ស្តាប់អ្នកជំនាញបស្រាយ
ចន្លោះមិនឃើញ
ភាគច្រើនសុទ្ធតែដឹង ប្រេងតិចពេកក្នុងម៉ាស៊ីន អាចមានបញ្ហា ប៉ុន្តែប្រេងច្រើនពេក ក៏មានបញ្ហាមិនតូចដែរ។
មានប្រេងច្រើនពេកក្នុងម៉ាស៊ីន កម្រិតប្រេងក្នុងទម្រប្រេង (Oil Pan) នឹងកើនខ្ពស់ខ្លាំង ដែលអាចក្រឡកចេញ ដោយផ្នែកកម្រើកខាងក្នុងតួម៉ាស៊ីន។ ពេលដងរវៃ (Crankshaft) បង្វិលអាចកើតមានខ្យល់ចូលប៉ះនឹងប្រេង ទៅជាកកស្ងួត។ ប្រេងប៉ះនឹងខ្យល់ មិនអាចបំពេញតួនាទីបានល្អឡើយ ហើយលំហូរប្រេងមិនត្រឹមត្រូវបែបនេះ អាចធ្វើឲ្យឡើងកម្តៅបាន។
កម្រិតប្រេងច្រើនពេក ពិបាកនឹងវាស់ស្ទង់បានជាក់លាក់ណាស់ ប៉ុន្តែអាចសម្គាល់ប្រើបន្ទាប់ក្រិត Dipstick ព្រោះនៅលើបន្ទាត់នោះមានបង្ហាញកម្រិតត្រឹមត្រូវ ប្រាកដប្រេងនៅចន្លោះ MIN (តិចបំផុត) និង MAX (ច្រើនបំផុត)។ យ៉ាងណាមិញ ការរចនាម៉ាស៊ីនមានទំហំស៊ីឡាំងខុសគ្នា ហើយការសម្គាល់កម្រិតប្រេងម៉ាស៊ីនត្រឹមត្រូវក៏មិនស្រួលដែរ។
បើមានប្រេងលើសកម្រិតខ្នាតក្រិតលើ Dipstick គួរយកចេញ ដោយធ្វើការបង្ហូរប្រេង ដូចពេលផ្លាស់ប្ដូរប្រេង ដកចេញ ១ ឬ ២ កែវ។ បន្ទាប់មករឹតខ្ចៅបិទការបង្ហូរ ហើយចាប់ផ្តើមបញ្ឆេះម៉ាស៊ីនប្រហែល ១ នាទី រួចបញ្ឈប់ម៉ាស៊ីន នឹងពិនិត្យមើលគំនូសក្រិតលើ Dipstick ដើម្បីប្រាកដពីភាពត្រឹមត្រូវ៕
វីដេអូ៖