• 2021-10-05 02:14:00
  • ចំណេះដឹង

ប៉ូលពីរដ៏សំខាន់ របស់ Facebook Account បាត់វា ដូចហុចកូនសោឱ្យ Hacker

  • 2021-10-05 02:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីអ្នកបានដាក់លេខកូដដែលពិបាកស្មានត្រូវ លើគណនី Facebook រួចហើយ មិនប្រាកដថាគណនីសុវត្ថិភាពទាំងស្រុងនោះឡើយ បើមិនបានរក្សាប៉ូលដ៏សំខាន់ពីរ ដែលបាត់វា ហាក់ដូចហុចកូនសោឱ្យ Hacker អ៊ីចឹងដែរ។

ប៉ូលទាំងពីរនោះគឺជា អ៊ីមែល និងលេខទូរសព្ទ។ គួរដឹងថា នៅពេលនរណាម្នាក់ប៉ុនប៉ងលួចយក គណនី Facebook របស់អ្នក បើសិនជាគេមានតែអ៊ីមែល ឬលេខទូរសព្ទរបស់អ្នក មួយណាក៏បាន គេអាចនឹងប្ដូរលេខសម្ងាត់គណនី Facebook របស់អ្នកបានភ្លាម។

១. អ៊ីមែល ត្រូវបានប្រើដើម្បីបង្កើតគណនី Facebook ហើយក៏ត្រូវបានប្រើដើម្បីជាសុវត្ថិភាពមួយជាន់ទៀតលើគណនី Facebook ផងដែរ។

ថ្វីត្បិតអ៊ីមែល មិនសូវប្រើញឹកញាប់ដូចលេខទូរសព្ទ ឬ Facebook ប៉ុន្ដែកុំប្រហែស គប្បីដាក់លេខសម្ងាត់ឱ្យពិបាកស្មានលើអ៊ីមែល បើអាច អ្នកគួរបន្ថែមសោរពីរជាន់ 2-factor authentication ឬអ្វីផ្សេងបន្ថែមលើសពីនេះក៏បានដែរ។

២. លេខទូរសព្ទ គឺជាចំណុចសំខាន់ជាងគេ វាក៏ត្រូវបានប្រើដើម្បីបង្កើតគណនី Facebook និងមុខងារសុវត្ថិភាព ផងដែរ ពិសេសគឺវាត្រូវបានប្រើអមជាមួយមុខងារសោរពីជាន់ 2-factor authentication តែម្ដង។

ដូចនេះបើសិនជា អ្នកយកលេខទូរសព្ទទៅបង្កើតគណនី Facebook និងឧស្សាហ៍ប្ដូរលេខទូរសព្ទញឹកញាប់នោះ អ្នកគួរប្ដូរលេខទូរសព្ទថ្មីសម្រាប់ Facebook ផងដែរ ដើម្បីជៀសវាងមានគេទិញយកលេខទូរសព្ទរបស់អ្នកទៅប្រើបន្ដទៀត ដែលនេះដូចជាគេបានគណនី Facebook របស់អ្នកទាំងស្រុងអ៊ីចឹងដែរ៕

អត្ថបទ៖ កុសល

មតិយោបល់