• 2021-10-01 09:07:38
  • ចំណេះដឹង

ពិសេសយ៉ាងណាទៅ! ពេលដឹងពីការវិវត្តបច្ចេកវិទ្យាស្កេនម្រាមដៃក្រោមអេក្រង់ទូរសព្ទ

  • 2021-10-01 09:07:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកវិទ្យា​បំពាក់​លើ​ស្មាតហ្វូន​ មានការ​វិវត្តឥតឈប់ឈរជាពិសេស​​មុខងារ​ការពារ​សុវត្ថិភាព​ទូរសព្ទ​ តាំង​ពី​មុខងារ​ស្កេន​ម្រាម​ដៃ​ធម្មតា​ មុខងារ​សម្គាល់​មុខ​ ឥលូវ​ឈាន​ដល់ដំណាក់កាល​ថ្មី​មួយ​ទៀត គឺ​ការ​បង្កប់​មុខងារ​ស្កេន​ម្រាមដៃ​ក្រោម​អេក្រង់​តែ​ម្តង​។

ស្មាតហ្វូន​បំពាក់​បច្ចេកវិទ្យា​បង្កប់​ Sensor ស្កេន​ម្រាមដៃ​មុន​គេ​គឺ​ Vivo X21 ក្រោយ​មក​ទើប​មាន​ Huawei Porsche Design Mate RS និង​ Xiaomi Mi 8 ហើយ​ក៏​ទំនង​មាន​ច្រើន​ទៀត​ជា​បន្ត​បន្ទាប់។

ចុះ Sensor ស្កេន​ម្រាមដៃ​បង្កប់​ក្នុង​អេក្រង់​ មាន​ដំណើរការ​បែប​ណា​?

Sensor ស្កេន​ម្រាមដៃ​នេះ​ ប្រើ​ Optical Fingerprint Sensor ដើម្បី​ចាប់​យក​ទិន្នន័យ​ស្នាម​ម្រាមដៃ​ ​ដែល​បំពាក់​ក្រោម​អេក្រង់​ទូរសព្ទ​។ Vivo X21 និង​ Xiaomi Mi 8 ប្រើ​ Sensor Clear ID របស់​ Synaptics សម្រាប់​ស្កេន​ស្នាម​ម្រាមដៃ​មាន​កម្រិត​ Resolution ខ្ពស់​។ Sensor Clear ID ដែល​ជា​ Chip CMOS មាន​ឈ្មោះ​ថា​ Clear ID FS9500 អាច​ប្រើ​បាន​តែ​សម្រាប់​អេក្រង់​ OLED និង​ AMOLED ប៉ុណ្ណោះ​។

ប្រព័ន្ធ​ដំណើរការ​ដោយ​ចាប់​យក​ពន្លឺ​ចំណាំង​នៃ​ម្រាមដៃ​តាមរយៈ​ Pixels របស់ OLED។ ដូចនេះ​ ពេល​អ្នក​ប៉ះ​នឹង​អេក្រង់​ទូរសព្ទ​ អេក្រង់​នឹង​បំភ្លឺ​ម្រាម​ដៃ​។ បន្ទាប់​មក​ Sensor ចាប់​យក​ទិន្នន័យ​ស្កេន​នៅ​កម្រិត​ Resolution ខ្ពស់​តាមរយៈ​ពន្លឺ​ចំណាំង​ ពី​គម្លាត​នៅ​ចន្លោះ​ Pixels។

ដើម្បី​ធានា​ដល់​ទិន្នន័យ​ម្រាមដៃ​ ស្កេន​មាន​ភាព​ត្រឹមត្រូវ​ដោយ​ Sensor អ្នក​ត្រូវការ​ចុច​សង្កត់​លើ​អេក្រង់​ស្រាល​ៗ។ Sensor អាច​កំណត់​ភាព​ខុសគ្នា​នៃ​ក្រយៅ​ដៃ​បាន​។

យ៉ាង​ណា​មិញ ប្រព័ន្ធ​នេះ​នៅ​មាន​ល្បឿន​យឺត​នៅ​ឡើយ បើ​ប្រៀប​នឹង​មុខងារ​ស្កេន​ម្រាម​ដៃ​ពី​មុន ហើយ​បើ​តាម​វេបសាយ GuidingTech មុខងារ​ស្កេន​ម្រាមដៃ​ក្រោម​អេក្រង់​នេះ ពេល​ខ្លះ​មិន​សូវ​ជា​មាន​ភាព​ត្រឹមត្រូវ​នោះ​ទេ​។ ប៉ុន្តែ​អនាគត អាច​ល្អ​ប្រសើរ​ជាង​នេះ​៕ 

ប្រភព៖ guidingtech ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់