• 2021-10-01 09:08:47
  • ចំណេះដឹង

កាស​ Bluetooth ពេញ​និយម​ ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​ថា​ គួរ​មាន​ព្រំដែន​

  • 2021-10-01 09:08:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​កំពូលៗ ភាគច្រើន បាន​ទម្លាក់​ចោល​រន្ធ​កាស​ បន្សល់​ត្រឹម​រន្ធ​ USB Type-C ប្រើ​ទាំង​ភ្ជាប់​កាស​ សាក​ថ្ម​ និង​ផ្លាស់ប្ដូរ​ទិន្នន័យ​នានា​ ហើយ​បើ​ចង់​ភ្ជាប់​កាស​ខ្សែ​ធម្មតា​ ក៏​តម្រូវ​មាន​ដុយ​បំបែក​ ឬ​ដុយ​ក្បាល​ USB Type-C តែ​ម្តង​។ កាស​ Bluetooth មាន​ភាព​ពេញ​និយម​ ងាយស្រួល​ភ្ជាប់​ប្រើ​ គ្រប់​ទីកន្លែង​ អាច​ប្រើ​បាន​ស្ទើរ​គ្រប់​ស្មាតហ្វូន​។

សំឡេង​តាម​ Bluetooth មាន​ភ្ជាប់​ជាមួយ​សំឡេង​រំខាន​ ដែល​នៅ​មិន​ទាន់​អាច​ជំនួស​រន្ធ​កាស​ Headphone Jack បាន​ឡើយ​។ អ្នក​ប្រើប្រាស់​ភាគច្រើន​ មិន​អាច​លឺ​ភាព​ខុសគ្នា​ បើ​មាន​អាយុ​ចាស់​ជាង​ ២៤ ឆ្នាំ​។ កាស​ Bluetooth ល្អ​ពេល​នៅ​ក្នុង​ស្ថានភាព​មាន​​សំឡេង​រំខាន​ ឬ​ទីប្រជុំជន​។ បើ​ចង់​ស្តាំ​នៅ​ទីតាំង​ស្ងប់ស្ងាត់​ កាស​ខ្សែ​ជា​ជម្រើស​ដ៏​ល្អ​។

១) រាល់​ Bluetooth Codec មាន​បញ្ហា​កំណត់​ខ្នាត​គុណភាព​ មិន​សូវ​ល្អ​នោះ​ទេ​។

២) មិន​ទាន់​មាន​ Codec ឬ​ កាស Bluetooth ណា​អាច​ប្រជែង​នឹង​គុណភាព​រលក​សញ្ញា​ខ្សែ​នោះ​ទេ​។

ដោយ​ប្រើ​គំរូ​សិក្សា​ពី​សំឡេង​ (Psychoacoustic) AAC កាត់​បន្ថយ​ទិន្នន័យ​តិចតួច​ ដែល​ធម្មតា​មិន​អាច​សម្គាល់​ដឹង​។ AAC មាន​គុណសម្បត្តិ​ខ្លះ​ដែរ​ ប៉ុន្តែ​ជា​ការ​ណែនាំ​គួរ​ជៀសវាង​ប្រើ​លើ​ទូរសព្ទ​ Android បើ​បារម្ភ​ពី​គុណភាព​សំឡេង​។ វេបសាយ​ SoundGuys រក​ឃើញ​សំឡេង​រំខាន​ខ្ពស់​ និង​ទាប​ជាង​កម្រិត​ព្រំដែន​កំណត់​ប្រេកង់​ជា​មធ្យម​ ដែល​ក្មេង​ៗមិន​គួរ​ស្តាប់​។ កាស​ប្រើ​ AAC ដូចជា​ AirPods របស់​ Apple មិន​ល្អ​សម្រាប់​ទូរសព្ទ​ Android ឡើយ​។

មិន​ដូច​នឹង​ Codec ដទៃ​ទេ​ ការ​សាកល្បង​រលក​សញ្ញា​ AAC ពី​ទូរសព្ទ​ Android ដូចជា​ Huawei P20 Pro, LG V30 និង​ Samsung Galaxy Note 8 សុទ្ធ​តែ​មាន​ភាព​ខុសគ្នា​។ នេះ​ទំនង​ដោយសារ​មុខងារ​សន្សំ​សំចៃ​ថ្ម​ មាន​លើ​ Hardware ខុសៗ​គ្នា​របស់​ប្រព័ន្ធ​ Ecosystem Android មាន​ឥទ្ធិពល​លើ​សំឡេង​។

LDAC ជា​ Codec តែមួយ​ល្អ​ ប៉ុន្តែ​នៅ​មាន​បញ្ហា​ខ្លះ​ ជាមួយ​ទូរសព្ទ​។ ល្បឿន​ Bitrate ជា​ Default ខុសគ្នា​ពី​ម៉ូដែល​មួយ​ៗ។ Samsung Galaxy Note 8 និង​ LG V30 មាន​ល្បឿន​ 660kbps ជា​ Default និង​ Galaxy Pixel 3 ជា​ Default តិច​ជាង​ 330kbps។

ទាំង​កម្រិត​ភ្ជាប់​ 660kbps និង​ 990kbps ផ្តល់​គុណភាព​សមរម្យ​ ប៉ុន្តែ​ 330kbps មាន​សំឡេង​រំខាន​ច្រើន​ ជា​ការ​ណែនាំ​គួរ​ប្រើ​ 660kbps ល្អ​ស្ថិត​នៅ​ចំណុច​កណ្តាល​នៃ​គុណភាព​។

យ៉ាង​ណា​មិញ​ កម្មវិធី​កាត់ត​ មិន​អាច​ដោះស្រាយ​បញ្ហា​សំឡេង​រំខាន​ត្រង់​ Note ខ្ពស់​នោះ​ទេ​។ ល្អ​បំផុត​ គួរ​ស្តាប់​ក្រោម​សំឡេង​ 90dB។ កាស​ខ្សែ​ផ្តល់​គុណភាព​សំឡេង​បាន​ល្អ​ ធូរ​ថ្លៃ​ជាង​ ជាពិសេស​ស្តាប់​នៅ​ស្ថានភាព​ស្ងប់ស្ងាត់​៕

ប្រភព៖ Androidauthority ប្រែសម្រួល៖ ប៊ុនធឿន

មតិយោបល់