- 2021-09-06 09:10:27
- គន្លឹះ
វេបសាយ ៥ អាចតេស្តបាន បើចង់ដឹងច្បាស់ពីល្បឿនអុីនធឺណិតអ្នកកំពុងប្រើ
- 2021-09-06 09:10:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វេបសាយ ៥ អាចតេស្តបាន បើចង់ដឹងច្បាស់ពីល្បឿនអុីនធឺណិតអ្នកកំពុងប្រើ
ចន្លោះមិនឃើញ
ISP (Internet Service Provider) បានផ្តល់នូវជម្រើសល្បឿន Upload និង Download ពេលអ្នកសម្រេចចិត្តចុះឈ្មោះប្រើប្រាស់។ ហើយបើចង់សាកល្បងមើលល្បឿនក្នុងការ Upload និង Download ចេញពីវេបសាយផ្ទាល់ៗ អាចសាកល្បងតាមវិធីនេះបាន។
១. SPEEDOF.ME
វេបសាយនេះគណនាបានរហ័សពី Server ចំនួន ៨៨ ហើយរាល់ឯកសារត្រូវបាន Download និង Upload ជាបន្តបន្ទាប់ ជៀសជាងក្នុងពេលដំណាលគ្នា ដើម្បីធ្វើតាមលក្ខណៈការប្រើអ៊ីនធឺណិតពិតប្រាកដដឹងច្បាស់ពីល្បឿន។
២. SPEEDSMART
វេបសាយនេះផ្តល់នូវព័ត៌មាន Download, Upload និង Ping សម្រាប់ការភ្ជាប់បណ្ដាញរបស់អ្នក។ ព័ត៌មាន Ping អាចមានតម្លៃ បើអ្នកមានបំណងចង់ព្យាយាមវិភាគលើការភ្ជាប់បណ្ដាញ (Connection)។ SpeedSmart ក៏មានកម្មវិធី ដែលអាចទាញយកប្រើប្រាស់ និងអាចរក្សាទុកលទ្ធផលល្បឿនមើលពេលក្រោយបាន។
ជាវេបសាយរបស់ Ookla ហើយបច្ចេកវិទ្យាបានប្រើប្រាស់បានទាំងភាពវ័យឆ្លាត និងល្បឿន ដោយជ្រើសរើស Server ក្បែរៗ (ក្រៅបញ្ជីច្រើនជាង ១០០០) ដំណើរការសាកល្បងពេញលេញ និងផ្តល់ព័ត៌មានវិញចំពោះល្បឿន Upload និង Download, ភាពយឺតយ៉ាវ និងការបាត់បង់ Packet។
វេបសាយនេះ ចំណាយពេលយូរជាងការសាកល្បងរបស់វេបសាយផ្សេង ប៉ុន្តែមានភាពម៉ត់ចត់ ដោយការសាកល្បងដំណើរការការភ្ជាប់បណ្ដាញរបស់អ្នកតាមរយៈ Server មួយចំនួន ដើម្បីមើលពីស្ថានភាពខុសៗគ្នា។
៥. FAST.COM
ជាវេបសាយសាមញ្ញមួយដំណើរការដោយ Netflix ដែលធ្វើការសាកល្បងល្បឿនស្វ័យប្រវត្តិ និងផ្តល់តួលេខទំហំធំ បង្ហាញចំនួន Mbps ច្បាស់ៗតែម្តង៕