• 2021-09-03 08:11:31
  • គន្លឹះ

គន្លឹះថ្មី! ថ្ម​សល់​ត្រឹម ១% ក៏​នៅប្រើបាន​ធម្មតា បើ​ចេះប្រើមុខងារ​ទាំងនេះ

  • 2021-09-03 08:11:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចៃដន្យ​អី​ អ្នកត្រូវការ​ប្រើប្រាស់​ទូរសព្ទ​ចាំបាច់ ពេល​ធ្វើ​ដំណើរ​ ឬ​ក្នុង​ស្ថានភាព​ចាំបាច់​ណាមួយ ប៉ុន្តែ​អាច​ថា​ពេលវេលា​មិន​ស័ក្កសម​ដោយសារ​ថ្ម​ទូរសព្ទ ដូច​មិនអំណោយ​ផល។ ដក​ទូរសព្ទ​ថ្មនៅសល់​តែ​ ១ ភាគរយ ចង់រលត់​ទៅហើយ។

មាន​តិកនិក​ខ្លះអាច​យកទៅអនុវត្ត​បាន ទោះ​បី​វា​មិន​អាច​ប្រើ​បាន​យូរ យ៉ាង​ហោចណាស់ក៏​អាច​ដោះទាល់​មួយ​​រយៈ​ទម្រាំ​អាច​រកកន្លែង​សាកថ្ម​បាន។

១) បន្ថយ​ពន្លឺ​

អេក្រង់​ស្មាតហ្វូន​ធ្វើ​ឲ្យ​ស៊ី​ថ្ម​ច្រើន​ជាង​គេ ការ​​បន្ថយ​ពន្លឺ អាច​ជួយ​ពន្យារ​អាយុជីវិត​ថាមពល​ថ្ម​បាន​។ 

២) បិទ Bluetooth

គួរ​បិទ​ប្រព័ន្ធ Bluetooth កុំ​ឲ្យ​បន្ត​ដំណើរការ​ស្វែងរក​ឧបករណ៍​ក្បែរ​ៗ។ 

៣) បិទ 3G ឬ 4G

ទិន្នន័យ​អ៊ីនធឺណិត​ប្រើប្រាស់ កាន់​តែ​ច្រើន ថាមពល​ថ្ម​ក៏​ហូរ​លឿន​តាម​នោះ​ដែរ​។​ គួរ​បិទ​ប្រើប្រាស់ 3G ឬ 4G ដើម្បី​ទុក​ឱកាស​នៅ​សល់ រក្សា​ទំនាក់ទំនង ក្រែង​មាន​បញ្ហា​ចៃដន្យ​។ 

៤) បិទ Wi-Fi

បិទ​​ Wi-Fi អាច​ជួយ​សន្សំ​សំចៃ​ថាមពល​ថ្ម​បាន​ច្រើន ឬ​ប្រើ Airplane mode តែ​ម្តង​។​

៥) បិទ Location Services

ត្រឹម​ប៉ុន្មាន​នាទី​នៅ​សល់ មុខងារ​នេះ មិនមែន​ជា​ចំណុច​ចាំបាច់​ក្នុង​ការ​ចំណាយ​ថាមពល​ថ្ម​នោះ​ទេ​។ ពេល​ថ្ម​សាក​ពេញ អាច​បើក​ប្រើ​មុខងារ​នេះ​បាន ព្រោះ​កម្មវិធី​ជាច្រើន​ដូចជា Find My iPhone មាន​តម្រូវការ​។ 

៦) បិទ Air Drop

គួរ​បិទ​មុខងារ Air Drop ព្រោះ​មិន​មាន​តម្រូវការ​ចាំបាច់ ចំពោះ​អាយុ​ចុងក្រោយ​របស់​ថាមពល​ថ្ម​ឡើយ​៕ 

ប្រភព៖ dailycal

មតិយោបល់