• 2021-09-04 01:03:00
  • ចំណេះដឹង

អ្នកមាន​ ហ៊ានទិញ​កង់​មួយ​តម្លៃ​រាប់ម៉ឺន​​ដុល្លារ ដឹង​មូលហេតុ​កប់

  • 2021-09-04 01:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកអាច​លាន់​មាត់ ពេល​ដឹង​តម្លៃ​កង់​មួយ​អាច​​ខ្ទង់​ពាន់​ដុល្លារ និង​ខ្លះដល់ម៉ឺនដុល្លារ។ តម្លៃ​កង់​នេះ​អាច​ទិញ​ម៉ូតូ ឬ​រថយន្ត​ល្មម​ៗ​មួយ​ជិះយ៉ាង​រំភើយ​​។ មិន​ខុស​នោះ​ទេ ប៉ុន្តែ​ពេល​ខ្លះ​កង់​ដែលមានតម្លៃ​ថ្លៃ តែង​តែមាន​ចំណុច​សំខាន់ ទើប​ហ៊ាន​ឲ្យ​គេ​ជះ​លុយ​មិន​ស្តាយ​។

  • មិន​ថា​ជិះ​ឡើង​ភ្នំ​ ចុះភ្នំ កាត់​ទឹក​ កាត់​វាល អាច​យកទៅប្រើប្រាស់នៅ​​គ្រប់​ទីកន្លែង។
  • ប្រព័ន្ធ​សុវត្ថិភាព​ម៉ាអេម ជាមួយ​ប្រព័ន្ធ​ហ្វ្រាំង​រឹងមាំ ទោះ​ពេល​​ជិះ​​ហាល​ភ្លៀង ហាល​ខ្យល់ ជាមួយ​នឹង​ស្បែក​ហ្វ្រាំង ច្រវាក់ និង​ថាស មាន​គុណភាព​ល្អ​។ 
  • ​មាន​ទម្ងន់​ស្រាល​តែ​រឹងមាំ អាច​ចល័ត​លើក​ដាក់​មិន​ថា​​ទៅទីជិត​ឬ​ទីឆ្ងាយ។
  • ប្រើ​កម្លាំង​តិច មិនរោយ​ស្ពឹកស្រពន់ជើង​ក្នុង​ជិះ​ឆ្ងាយៗ និង​អាច​គ្រប់គ្រង​លើ​ស្ថានភាព​ពិបាក​ៗបាន​យ៉ាង​ពេញចិត្ត​
  • គ្រឿង​បន្លាស់​ងាយស្រួល​ផ្លាស់ប្ដូរ ហើយ​អាច​បន្ត​ដំណើរ​ច្រើន​គីឡូម៉ែត្រ ដោយ​គ្មាន​បញ្ហា​។​

ក្នុង​ការ​សម្រេច​បាន​សមិទ្ធផល​ទាំង​នេះ ក្រុមហ៊ុន​ផលិត ត្រូវការ​ចំណាយ​លើ​វត្ថុធាតុ​ដើម​មាន​គុណភាព​ល្អ កម្រៃ​ពលកម្ម ការស្រាវជ្រាវ និង​អភិវឌ្ឍន៍ ព្រម​ទាំង​កត្តា​នានា​ជាច្រើន​ទៀត​។

រូបរាង អារម្មណ៍ រួម​ទាំង​បទពិសោធន៍​ក្នុង​ការ​ប្រើប្រាស់ រវាង​កង់​តម្លៃ​រាប់​រយ និង​រាប់ពាន់ រាប់ម៉ឺន​ដុល្លារ មាន​ភាព​ខុសគ្នា​ស្ទើរ​តែ​ទាំងស្រុង​ ហេតុ​នេះ​ការហ៊ាន​ចំណាយ​លើ​តម្លៃកង់​រាប់ម៉ឺនដុល្លារ ក៏​ទទួលបាន​របស់​ដែលល្អ​មិន​អាច​កាត់ថ្លៃ​មកវិញ​បាន៕ 

ប្រភព៖ edinburghbicycle ប្រែសម្រួល៖ ប៊ុនធឿន

មតិយោបល់