• 2021-08-25 01:47:47
  • ផលិតផលថ្មី

លេចតម្លៃទូរសព្ទ Gaming ម៉ូដែលថ្មីមាន RAM ដល់ 18GB កំពុងដាក់លក់នៅខ្មែរ!

  • 2021-08-25 01:47:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពេលប្រកាសចេញកាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២១ កន្លងទៅទូរសព្ទ Gaming ម៉ូដែលថ្មី ROG Phone 5sនិង 5s Pro មានហ្វេនជាច្រើនបានដេញដោលសួរពីតម្លៃស្មាតហ្វូនកម្លាំងខ្លាំងនេះពេលមកដល់ទីផ្សារស្រុកខ្មែរ។

ASUS ROG Phone 5s និង 5s Pro ដែលទើបបានប្រកាសចេញកាលពីពេលថ្មីៗ ដែលវាគឺជាស្មាតហ្វូនបំពាក់ RAM រហូតដល់ 18GB និងមានបន្ថែមថាមពលពិសេសៗជាច្រើន និងកាន់តែខ្លាំងជាងមុន។

ROG Phone 5s មានបំពាក់អេក្រង់ទំហំ 6.78 អ៊ិញ ប្រភេទ AMOLED មានកម្រិតបង្ហាញ 1080p+ និងមានល្បឿនប៉ះបញ្ជារ touch sampling rate អាចឡើងដល់ 300 Hz។ តាមប្រភពពីហាង សុខ លី ស្មាតហ្វូនកម្លាំងខ្លាំង ROG Phone 5s និង 5s Pro ថ្មីដាក់លក់ក្នុងតម្លៃ៖

  • ROG Phone 5s មាន RAM16GB ទំហំផ្ទុក 256GB មានតម្លៃខ្ទង់ ១ ០៩៩ដុល្លារ។
  • ROG Phone 5s មាន RAM18GB ទំហំផ្ទុក 512GB មានតម្លៃខ្ទង់ ១ ២៥៩ដុល្លារ។
  • ROG Phone 5s Pro មាន RAM18GB ទំហំផ្ទុក 512GB មានតម្លៃខ្ទង់ ១ ៤៥៩ដុល្លារ។

ស្មាតហ្វូនហ្គេម ROG Phone 5s និង 5s Pro ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 11, ROG UI និងប្រើប្រាស់បន្ទះឈីប Snapdragon 888+ 5G។ វាមាន refresh rate 144Hz និងមានល្បឿនប៉ះបញ្ជារ touch sampling rate អាចឡើងដល់ 300 Hz។ ថាមពលថ្មីរហូតដល់ 6000mAh និងមានល្បឿងសាក់ថ្មីរហូតដល់ 65W៕

បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ។

អត្ថបទ៖ ម៉េងងី

មតិយោបល់