- 2021-08-10 08:44:13
- ចំណេះដឹង
អ្វីទៅជា លុយឌីជីថល ឬ លុយ Crypto?
- 2021-08-10 08:44:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្វីទៅជា លុយឌីជីថល ឬ លុយ Crypto?
ចន្លោះមិនឃើញ
លុយឌីជីថល ឬ Cryptocurrency ជារូបិយបណ្ណមួយប្រភេទ ដែលបង្កើតឡើងដោយ ការសរសេរកូដរបស់អ្នកបង្កើតកម្មវិធីកុំព្យូទ័រ (programmer)។ លុយនេះ គ្មានរូបរាងអាចប៉ះពាល់បាននោះទេ មិនតែប៉ុណ្ណោះ វាក៏គ្មានប្រព័ន្ធធនាគារកណ្ដាល ឬប្រទេសណាមួយមកគ្រប់គ្រង និងផ្ទៀងផ្ទាត់រាល់ប្រតិបត្តិការផ្ញើលុយទៅមកបានផងដែរ។
លុយឌីជីថល ជាមធ្យោបាយនៃការចាយវាយសម័យថ្មី ដោយពឹងផ្អែកទៅលើ ប្រព័ន្ធបច្ចេកវិទ្យា Blockchain។ បច្ចេកវិទ្យានេះ មានតួនាទីស្រដៀងនឹងធនាគារកណ្ដាលដូចច្នោះដែរ គឺវាគ្រប់គ្រងរាល់លុយឌីជីថល ផ្ទៀងផ្ទាត់រាល់ប្រតិបត្តិការផ្សេងៗ ប៉ុន្ដែវាខុសពីប្រព័ន្ធធនាគារកណ្ដាលត្រង់ថា ប្រព័ន្ធ Blockchain មិនមាននរណាដឹងពីប្រភពរបស់វានោះទេ គឺប្រព័ន្ធនេះមាននៅពាសពេញពិភពលោកដែលដំណើរការដំណាលគ្នា។
មែនទែនទៅលុយឌីជីថល អាចប្រើប្រាស់បានដូចជាលុយយើងចាយសព្វថ្ងៃនោះ គឺវាអាចទិញផលិតផលប្រើប្រាស់ ឬសេវាកម្មផ្សេងៗ គ្រាន់តែវាគ្មានរូបរាងដែលអ្នកអាចឃើញនៅខាងក្រៅ។
មិនតែប៉ុណ្ណោះ វាក៏មានភាពងាយស្រួលក្នុងការចាយវាយ ការផ្ទេរប្រាក់ទៅមកឆ្លងប្រទេសមានល្បឿនលឿន ការប្រើប្រាស់មានសុវត្ថិភាពខ្ពស់ (encrypted) មិនអស់កម្រៃសេវា កាត់បន្ថយអតិផរណាលើលុយ។ ប៉ុន្ដែវាក៏មានផលអាក្រក់ផងដែរ ត្បិតអី ការចាយវាយលុយឌីជីថល រដ្ឋ/ប្រទេស មិនអាចគ្រប់គ្រងបាននោះទេ បើគេយកលុយឌីជីថលប្រើប្រាស់ក្នុងផ្លូវខុសច្បាប់ នោះគឺពិតជាបញ្ហា។
បច្ចុប្បន្ន លុយឌីជីថលមានច្រើនណាស់ ប៉ុន្ដែអ្នកប្រហែលជាឧស្សាហ៍ឮជាងគេ គឺលុយ Bitcoin, Ethereum, Dogecoin… ប៉ុន្ដែមិនដូចច្នោះទេ សព្វថ្ងៃគឺមានលុយឌីជីថលច្រើនជាង ៥០០០ រូបិយបណ្ណ ឯណោះ៕