• 2021-08-05 08:17:21
  • ផលិតផលថ្មី

ឡានអគ្គិសនី LETIN MENGO លក់នៅខ្មែរសាកភ្លើងម្ដងជិះបាន ១៨០គីឡូម៉ែត្រ

  • 2021-08-05 08:17:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Car4you គឺជាក្រុមហ៊ុនដែលផ្គត់ផ្គង់រថយន្ត EV ឈានមុខគេនៅកម្ពុជា ហើយផ្តល់ជូននូវរថយន្តអគ្គិសនីដែលមាននិរន្តរភាព និងជារថយន្តអគ្គិសនីសម្រាប់ថ្ងៃអនាគតដែលនាំមកនូវបរិយាកាសល្អ និងមានភាពស្រស់ស្អាតគួរឲ្យទាក់ទាញ ។ ក្រុមហ៊ុន Car4you ផ្គត់ផ្គង់រថយន្តម៉ាកល្បីៗ ដែលអាចបើកបរបានចម្ងាយចាប់ពី ៨០ គីឡូម៉ែត្រទៅ ៥០០ គីឡូម៉ែត្រជាង។ នាពេលអនាគតដ៏ខ្លីខាងមុខនេះ ថាមពលស្អាតនឹងក្លាយជាកត្តាជំរុញដ៏សំខាន់ក្នុងការរស់នៅប្រចាំថ្ងៃរបស់យើង។

កាលនៅថ្ងៃទី ០៤ ខែសីហាឆ្នាំ ២០២១ ក្រុមហ៊ុន Car4you បានបើកពិធីសម្ពោធជាផ្លូវការរថយន្តអគ្គិសនីប្រណិត ម៉ូដែលថ្មី LETIN MENGO ដែលជារថយន្តអគ្គិសនីដ៏ប្រណិត វៃឆ្លាត សម្រាប់ទីក្រុង មានកៅអី៤ ត្រូវបានដាក់បើកលក់នៅលើទីផ្សារប្រទេសប្រទេសកម្ពុជាហើយ ចាប់ពីពេលនេះតទៅ ។

រថយន្តនេះមានកំលាំង ៣៤សេស ថាមពល ១៧.២៨ គីឡូវ៉ាត់ម៉ោង ចំណាយត្រឹមតែ ១.៧ ដុល្លារ/១០០ គ.ម និងបើកបរបានចម្ងាយ ១៨០ គីឡូម៉ែត្រគួរឱ្យចាប់អារម្មណ៍បំផុត ។ លើសពីនេះ ទៅទៀត Mengo នេះមានបីស៊េរី ដែលនីមួយៗ មានទំហំផ្ទុកកំលាំងអាគុយផ្សេងៗគ្នា។ ឧបករណ៍ទំនើបៗ ដែលបំពាក់ក្នុងរថយន្ដអគ្គិសនីប្រណិតនេះ មានអេក្រង់២ ដែលមួយមានទំហំ ៩អ៊ី Touch Screen អំពូល LED ខាងមុខនិងខាងក្រោយ និងមានប្រព័ន្ធទំនើបៗ ផ្សេងទៀតដែរ។

ឥឡូវនេះ រថយន្ដអគ្គិសនីប្រណិត Mengo ដែលបើកបរបានចម្ងាយ ១៨០ គីឡូម៉ែត្រ អាចរកជាវបាននៅទីក្រុងភ្នំពេញ Showroom Car4you មានក្នុងស្ទុក និងដឹកជញ្ជូនភ្លាមៗ ដោយមានពណ៌គួរឱ្យស្រឡាញ់ជាច្រើន មានបង់រំលោះរយះពេលយូរអង្វែង និងការធានាគុណភាពពីរោងចក្ររយះពេលដល់ទៅ ៣ឆ្នាំ សំរាប់ពត័មានលម្អិតសូមទំនាក់ទំនងមក ០៩៩ ២២៦ ៦០៥ និង FB page៖ EV Cambodia និង Website៖ www.EVcambodia.com

អត្ថបទ៖ ម៉េងងី

មតិយោបល់