• 2021-08-03 07:07:22
  • គន្លឹះ

ប្រើតិចនិចនេះស្វែងរកទីតាំងលើ Google Maps លឿនរហ័សនិងស្រួលធ្វើដំណើរទៅណាម្ដងៗ

  • 2021-08-03 07:07:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេលមនុស្សម្នាធ្វើដំណើរពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនកន្លែងនោះការប្រើ Google maps បានក្លាយជា ជំនួយការដ៏ពិសេសរបស់អ្នក ហើយបើអ្នកប្រើមុខងារខាងក្រោមនេះ វាកាន់តែពិសេសលើសមួយកម្រិតទៀតព្រោះវានឹងអាចជួយរកទីតាំងឲ្យអ្នកកាន់តែលឿន ឃើញមុនដោយមិនពិបាកចុចស្វែងរកនោះទេ។

មុខងារពិសេសនោះគឺ Google maps ផ្ដល់ជម្រើស Save ទីតាំងលើកម្មវិធីផែនទីរបស់ខ្លួនដោយមានជម្រើស Starred places, favorites និង Want to go។ អ្នកអាចប្រើមុខងារទាំងនេះដើម្បីដៅទីតាំងណាមួយដែលធ្លាប់បានទៅ ឬចង់ទៅ និងកន្លែងដែលខ្លួនឯងចូលចិត្តដើម្បីឱ្យឃើញកាន់តែលឿនពេលបើក maps រាល់ពេលចង់ប្រើប្រាស់ទៅណាម្ដងៗ។

របៀបដៅទីតាំង ដើម្បីឱ្យការស្វែងរកកាន់តែលឿន

  • បើកកម្មវិធី Google maps > រួចជ្រើសរើសទីកន្លែងណាមួយ > ជ្រើសរើសជម្រើស Save ណាមួយរួចចុច Done ជាការស្រេច (អ្នកអាច Save បានបីជម្រើស ដូចជាសញ្ញាផ្កាយ រូបបេះដូង និងរូបទង់ជាតិជាដើម)

គ្រប់ទីតាំងដែលអ្នកបានដៅលើផែនទីនឹងលោតចូលទៅកន្លែង Saved ឬអ្នកនឹងឃើញសញ្ញាដែលអ្នកបានជ្រើសរើស នៅក្នុងផែនទីផ្ទាល់តែម្ដង៕

អត្ថបទ៖ កុសល

មតិយោបល់