- 2021-07-29 08:42:41
- គន្លឹះ
iPhone គ្រប់សេរ៊ីខ្ពស់ទាប សុខៗងងឹតអេក្រង់ឈឹង កុំទាន់អាលឆោឡោរត់រកជាង
- 2021-07-29 08:42:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone គ្រប់សេរ៊ីខ្ពស់ទាប សុខៗងងឹតអេក្រង់ឈឹង កុំទាន់អាលឆោឡោរត់រកជាង
ចន្លោះមិនឃើញ
អ្នកប្រើប្រាស់ iPhone មួយភាគធំនៅពេលដែលម៉ាស៊ីនសុខៗងងឹតអេក្រង់ និងមិនអាចបើកចេញតាមរយៈការប្រើប្រាស់ប៊ូតុង Power រមែងគិតថាប្រហែលជាមានបញ្ហាលើផ្នែកអេក្រង់។ តាមពិតទៅវាមិនធ្ងន់ធ្ងរដូចការគិតរបស់អ្នកទាំងស្រុងនោះទេ ជួនកាលម៉ាស៊ីនត្រឹមតែជាប់ក្នុងមុខងារ DFU Mode តែប៉ុណ្ណោះ។
ត្រង់ការជាប់មុខងារងងឹតអេក្រង់មួយនេះ ប្រសិនអ្នកយកទៅសួរនាំប៉ះជាងជួសជុលមួយចំនួនតូច ខ្លះប្រាកដជាទារថ្លៃស្មើនឹងតម្លៃនៃការផ្លាស់ប្តូរអេក្រង់ថ្មី ឬតម្រូវឲ្យអ្នកជួសជុលលើផ្នែក Hardware ណាមួយ។ ផ្ទុយទៅវិញប្រសិនម៉ាស៊ីនរបស់អ្នកជាប់ DFU Mode មែននោះ ដំណោះស្រាយគឺងាយបំផុត ហើយប្រើពេលជួសជុលខ្លួនឯងមិនដល់មួយនាទីផង។
+ខាងក្រោម Sabay បង្ហើបពីវិធីចាកចេញពី DFU Mode លើ iPhone គ្រប់សេរ៊ី:
iPhone 6/6 Plus ឬទាបជាងនេះ:
ចុចប៊ូតុង Home និងប៊ូតុង Power ឲ្យជាប់ព្រមគ្នា រហូតដល់លោត Apple Logo ចេញមកវិញ
iPhone 7/7 Plus:
ចុចប៊ូតុង Power (Sleep/Wake Button) និង Volume Down ឲ្យជាប់ព្រមគ្នា រហូតដល់លោត Apple Logo ចេញមកវិញ
iPhone 8/8 Plus/X/XS/XS Max:
ចុចប៊ូតុង Volume Up មួយ និង Volume Down មួយ ហើយផ្លាស់ទៅសង្កត់ឲ្យជាប់លើប៊ូតុង Power ដល់លោត Apple Logo ចេញមកវិញ