• 2021-07-29 06:41:11
  • ចំណេះដឹង

មនុស្ស​ និង ទូរសព្ទ​ មាន​ពីរ​ចំណុច​ដូច​គ្នា​​បំផុត

  • 2021-07-29 06:41:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​ទូរសព្ទ​នា​ពេល​បច្ចុប្បន្ន​បាន​វិវឌ្ឍ​កាន់​តែ​ឆ្លាត​ជាង​មុន​ដោយ​អាច​បំពេញ​កិច្ច​ការ​ជា​ច្រើន។ បើ​ពិនិត្យ​ឲ្យ​ម៉ត់​ចត់​ទៅ​រវាង​ទូរសព្ទ និង មនុស្ស​មាន​ផ្នែក​មួយ​ចំនួន​ដែល​ដូច​គ្នា ក្នុង​នោះ​រួម​មាន​ ៖

@ ភ្នែក​​មនុស្ស​ និង កាមេរ៉ា​ទូរសព្ទ​

ភ្នែក​មនុស្ស​មាន​សមត្ថភាព​ចាប់​យក​រូប​ភាព​ និង រក្សា​រូបភាព​ទាំង​នោះ​នៅ​ក្នុង​ខួរ​ក្បាល។ ចំណែក​កាមេរ៉ា​ទូរសព្ទ​វិញ​ក៏​មាន​ដំណើរ​ការ​ដូច​គ្នា​ដោយ​មាន​នាទី​ចាប់​យក​រូបភាព​ និង រក្សា​ទុក​ក្នុង​អង្គ​ចងចាំ។ ចំណុច​ខុស​គ្នា​ត្រង់​ភ្នែក​មនុស្ស​មាន​កម្រិត​ដល់​ ៥៧៦ មេហ្គាភីកសែល​ឯណោះ។

@ ខួរ​ក្បាល​ និង បន្ទះ​ឈីប

ខួរ​ក្បាល​មនុស្ស​មាន​នាទី​ច្រើន​យ៉ាង​រួម​មាន​ចង​ចាំ​ព័ត៌មាន, រក្សា​ទុក​ព័ត៌មាន​ និង ​បំពេញ​ប្រតិបត្តិការ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជា​ដើម។ បើ​ប្រៀប​នឹង​ទូរសព្ទ​គឺ​ដូច​ជា​បន្ទះ​ឈីប​យ៉ាង​អ៊ីចឹង​ដែល​មាន​ផ្ទុក​នូវ​ CPU ​សម្រាប់​ការ​បំពេញ​ប្រតិបត្តិការ, RAM ​មាន​នាទី​ចង​ចាំ និង អង្គ​ផ្ទុក​ទិន្នន័យ​សម្រាប់​រក្សា​ទុក​ព័ត៌មាន។ ប៉ុន្តែ​ខួរ​ក្បាល​មនុស្ស​មាន​សមត្ថភាព​ខ្លាំង​មិន​ធម្មតា​​មាន​សមត្ថភាព​ផ្ទុក​ព័ត៌មាន​ក្នុង​ទំហំ​ចន្លោះ​ពី​ ១ ទៅ ២,៥ TB (1TB = 1000 GB)៕

ប្រភព៖ Slate | Clark Vision ប្រែសម្រួល៖ សុខហេង

មតិយោបល់