• 2021-07-27 10:30:09
  • គន្លឹះ

ចងចាំ៥ចំណុចនេះ ជួយឱ្យ iPhone ប្រើកាន់តែរលូន មិនងាយជួបបញ្ហានោះទេ

  • 2021-07-27 10:30:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិរភាពកម្មវិធីរបស់ iOS និងភាពធន់របស់ iPhone ធ្វើឱ្យស្មាតហ្វូនដំណើរការរលូនស្រាប់ហើយ ប៉ុន្ដែបើអ្នកឧស្សាហ៍អនុវត្ត ៥ចំណុច ចំបាច់មួយចំនួននៅខាងក្រោមទាំងនេះថែមទៀត នោះការប្រើស្មាតហ្វូនបស់អ្នកកាន់តែមានប្រសិទ្ធិភាពខ្ពស់ និងជៀសឆ្ងាយពីបញ្ហាផ្សេងៗផងដែរ។

១.កុំប្រើទូរសព្ទពេលថ្មអស់ពេក នឹងសាកពេញពេក កុំប្រើទូរសព្ទពេលថ្មស្រកសល់ ២០% ព្រោះធ្វើឱ្យងាយសមត្ថភាពថ្មចុះខ្សោយ។ បើអាចគួរសាកថ្មឱ្យ ៨០% សឹមប្រើ ហើយក៏មិនបាច់សាកដល់ ១០០% នោះដែរ ព្រោះអ្នកជំនាញអះអាងថា ថ្ម lithium-ion របស់ iPhone នឹងមានអាយុកាលយូរជាងមុន បើសាកវាត្រឹម ៨០%។

២. លុបឯកសារមិនចាំបាច់ចេញខ្លះ iPhone កាន់តែដំណើរការរលូនជាងមុន ពេលមានផ្ទៃទំនេរលើទំហំផ្ទុកធំជាងមុន។ ដូចនេះឯកសារមិនចាំបាច់ រូបថតមិនសំខាន់ កម្មវិធី/ហ្គេម ដែលមិនប្រើ គួរលុបចេញពី iPhone។

៣. ដាក់ iPhone នៅកន្លែងមានសីតុណ្ហភាពសមរម្យ ចន្លោះពី ៣៥អង្សារសេ ចុះក្រោម ជៀសវាងដាក់ហាលក្ដៅ កន្លែងមានអន្លឺព្រះអាទិត្យខ្លាំង ឬទុកក្នុងឡានចតចោលក្រោមកម្ដៅថ្ងៃ ព្រោះកម្ដៅក្ដៅខ្លាំងអាចធ្វើឱ្យ iPhone គាំង និងប៉ះពាល់ដល់ថាមពលថ្មខ្លាំង ឬអាចឈានដល់ផ្ទុះថែមទៀតផង។

៤. Restart ឬបិតម៉ាស៊ីនមួយខណៈ ទោះ iOS ដំណើរការល្អមានស្ថិរភាពយ៉ាងណា ក៏គេចមិនផុតពីបញ្ហាខ្លះ ដូចនេះការបើក iPhone ដំណើរការក្នុងពេលយូរ ប្រើកម្មវិធីច្រើន iOS អាចមានបញ្ហា bug ឬ memory ខ្លះៗ។ ដូចនេះគួរឧស្សាហ៍ restart ឬ បិតម៉ាស៊ីនមួយខណៈ ដើម្បីបង្កើនប្រសិទ្ធភាព iPhone ឱ្យដំណើរការកាន់តែប្រសើរជាងមុន។

៥. អាប់ឌែត iPhone ជាប្រចាំ អាចជាការធុញទ្រាន់ ត្បិត iOS មានកំណែអាប់ឌែតថ្មីៗជាប្រចាំ។ ប៉ុន្ដែយ៉ាងណា iOS ថ្មីៗ គឺត្រូវបានជួសជុលបញ្ហាចាស់ៗ ដោះស្រាយចន្លោះប្រហោងនានា ពិសេសគឺបង្កើតប្រព័ន្ធសុវត្ថិភាពកាន់តែខ្ពស់។ ក្រៅពីនេះ ការអាប់ឌែត iOS ជាប្រចាំក៏ធ្វើឱ្យ iPhone ដំណើរការប្រសើរជាងមុន មានមុខងារថ្មីៗ និងសម្បូរបែបជាងមុនថែមទៀតផង៕

អត្ថបទ៖ កុសល

មតិយោបល់