• 2021-07-26 03:49:33
  • គន្លឹះ

តិចនិក មិនឱ្យបាត់ផ្ទាំងដើមពិបាករក ខណៈបើក new tab ច្រើនគរជាន់គ្នាលើ Safari

  • 2021-07-26 03:49:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងកម្មវិធី Safari រាល់ការបើក Tab ថ្មីជាគរជាន់គ្នាច្រើន ពីគេហទំព័រណាមួយ នោះអាចបង្កការរំខានមួយ ដោយអ្នកវានឹងបាត់ផ្ទាំងដើម (home website) ហើយលោតចូលទៅផ្ទាំង new tab តែម្ដង ដែលអាចធ្វើឱ្យអ្នកធុញ ត្រូវប្ដូរមករកផ្ទាំងដើមជាច្រើនដង ហើយពេលខ្លះពិបាករកផ្ទាំងដើមមិនឃើញទៀតផង។

ប៉ុន្ដែដំណោះស្រាយខាងក្រោមនេះ នឹងជួយអ្នកបាន ដោយផ្ទាំង new tab ទាំងអស់នឹងបង្កកទុកសិននៅ Safari background បន្ទាប់ពីបើក Tab ថ្មីៗជាច្រើនរួចរាល់ អ្នកអាចចូលមើលបានយ៉ាងងាយស្រួល។

តិចនិកបើក New tab ឱ្យរត់ចូលទៅក្នុង Safari background៖

  • ចូលទៅកាន់ Settings > Safari
  • ក្នុងតំបន់ Tabs > Open Links ជ្រើសរើស In Background ជាការស្រេច

បន្ទាប់ពីកំណត់រួច ចូលទៅកាន់កម្មវិធី Safari ដើម្បីបើក Tab ថ្មីសាកលមើល៍៖

  • បើកកម្មវិធី Safari > ចូលទៅកាន់គេហទំព័រណាមួយ
  • ចុចសង្កត់យូរបន្ដិច (hold) លើតំណលីងណាមួយ > ជ្រើសយក Open in Background
  • ចុចយក ប៊ូតុង Tab ដូចរូបខាងក្រោម នោះអ្នកនឹងឃើញ Tab ថ្មីជាច្រើនដែលបានចុចមុននេះ នៅក្នុង Safari background៕

អត្ថបទ៖ កុសល

មតិយោបល់