• 2021-07-26 02:49:24
  • គន្លឹះ

កំណត់ឯកជនភាព (Private Account) ឱ្យកាន់តែខ្ពស់លើ Instagram

  • 2021-07-26 02:49:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកប្រើបណ្ដាញសង្គម Instagram ច្រើនតែមានចំណូលចិត្ត បង្ហោះរូប/វីដេអូ ឬក៏គេចចេញពីមនុស្សអ៊ូអរជាច្រើនលើ Facebook និងចូលចិត្តមានឯកជនភាព ផ្ទាល់ខ្លួន។ ហើយបើអ្នកចង់ឱ្យ គណនី Instagram របស់អ្នកកាន់តែមានឯកជនភាពទៀតនោះ មុខងារ Private Account នឹងជួយអ្នកបាន ដោយក្រៅពី Follower របស់អ្នក គឺមិនអាចឃើញការបង្ហោះទាំងអស់ពីអ្នកបានឡើយ។

ដើម្បីកំណត់ Private Account លើ Instagram៖

  • បើកម្មវិធី Instagram > ចូលទៅកាន់ Menu > ជ្រើសយក Settings
  • ចូលកំណត់ Privacy > ចុច Enable លើ Private Account ជាការស្រេច

បន្ទាប់ពីកំណត់ហើយ អ្នកដែលមិនមែនជា Follower នឹងឃើញដូចខាងក្រោមនេះ មានន័យថាពួកគេមើលមិនឃើញរាល់អ្វីដែលអ្នកបានបង្ហោះនោះឡើយ៕

អត្ថបទ៖ កុសល

មតិយោបល់