• 2021-07-23 02:09:15
  • ចំណេះដឹង

បើមិនប្រយ័ត្នគឺចប់ហើយ! ២ចំណុចនេះ ដូចជាបេះដូងរបស់គណនី Facebook អ៊ីចឹង

  • 2021-07-23 02:09:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីដាក់លេខកូដដែលពិបាកស្មានត្រូវ លើគណនី Facebook រួចហើយ មិនប្រាកដថាគណនីសុវត្ថិភាពទាំងស្រុងនោះឡើយ បើមិនបានរក្សារវត្ថុទាំងពីរដូចមានបញ្ជាក់នៅខាងក្រោមនេះ ដែលវាប្រៀបដូចជាបេះដូងរបស់គណនី Fcebook អ្នកប្រើអ៊ីចឹងដែរ។

វត្ថុទាំងពីរនោះគឺជា អ៊ីមែល និងលេខទូរសព្ទ។ គួរដឹងថា នៅពេលនរណាម្នាក់ប៉ុនប៉ងលួចយក គណនី Facebook របស់អ្នក បើសិនជាគេមានតែអ៊ីមែល ឬលេខទូរសព្ទរបស់អ្នក មួយណាក៏បាន គេអាចនឹងប្ដូរលេខសម្ងាត់គណនី Facebook របស់អ្នកបានភ្លាម។

១. អ៊ីមែល ត្រូវបានប្រើដើម្បីបង្កើតគណនី Facebook ហើយក៏ត្រូវបានប្រើដើម្បីជាសុវត្ថិភាពមួយជាន់ទៀតលើគណនី Facebook ផងដែរ។

ថ្វីត្បិតអ៊ីមែល មិនសូវប្រើញឹកញាប់ដូចលេខទូរសព្ទ ឬ Facebook ប៉ុន្ដែកុំប្រហែស គប្បីដាក់លេខសម្ងាត់អ៊ីមែល ឱ្យសុវត្ថិភាពខ្ពស់ និងបន្ថែមសោរពីរជាន់ 2-factor authentication ឬអ្វីផ្សេងបន្ថែមលើសពីនេះក៏បានដែរ។

២. លេខទូរសព្ទ ក៏ត្រូវបានប្រើដើម្បីបង្កើតគណនី Facebook និងមុខងារសុវត្ថិភាព ផងដែរ ពិសេសគឺវាត្រូវបានប្រើអមជាមួយមុខងារសោរពីជាន់ 2-factor authentication តែម្ដង។

ដូចនេះបើសិនជា យកលេខទូរសព្ទទៅបង្កើតគណនី Facebook និងឧស្សាហ៍ប្ដូរលេខទូរសព្ទញឹកញាប់នោះ គួរប្ដូរលេខទូរសព្ទថ្មីសម្រាប់ Facebook ផងដែរ ជៀសវាងគេទិញយកលេខទូរសព្ទរបស់អ្នកទៅប្រើតទៀត ប្រៀបដូចជាគេបានគណនី Facebook របស់អ្នកទាំងស្រុងអ៊ីចឹងដែរ៕

អត្ថបទ៖ កុសល

មតិយោបល់