• 2021-07-21 10:00:43
  • គន្លឹះ

មិនពិបាកចែកចាយសារដំណឹងទេ Telegram អាចផ្ញើសារដោយកំណត់ Schedule តាមថ្ងៃនិងម៉ោង បានយ៉ាងងាយ

  • 2021-07-21 10:00:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីផ្ញើសារ Telegram មានលទ្ធភាពអាចកំណត់ថ្ងៃឬម៉ោងជាក់លាក់ ដោយឱ្យកម្មវិធីផ្ញើដោយស្វ័យប្រវត្តិបាន។ វាមានអត្ថប្រយោជន៍ណាស់ សម្រាប់ការចែករំលែកដំណឹង សារផ្សេងៗ ទៅកាន់ បុគ្គល / Group / Channel តាមម៉ោងដែរកំណត់ចេញផ្សាយ ដោយមិនបាច់ឱ្យមនុស្សមកអង្គុយចុចនោះទេ។

របៀបផ្ញើសារតាម Telegram ដោយកំណត់ ថ្ងៃនិងម៉ោង៖

  • បើកកម្មវិធី Telegram > សរសេរសារ ឬជ្រើសរើស រូប/វីដេអូ/ឯកសារផ្សេងៗ ដែលចង់ផ្ញើឬចែកចាយ
  • បន្ទាប់មកចុចឱ្យជាប់យូរបន្ដិច (hold) លើប៊ូតុងផ្ញើសារ > រើសយក Schedule Message
  • បន្ទាប់មកជ្រើសរើសថ្ងៃខែ កំណត់ឱ្យផ្ញើ
  • ចុចយក Send ជាការស្រេច។

ក្នុងករណីសារមានកំហុសឆ្គងមិនទាន់ផ្ញើ អ្នកក៏អាចចូលទៅកែប្រែឬលុបបានផងដែរ តាមរបៀបខាងក្រោមនេះ

  • ចុចលើ Schedule រូបនាឡិកា ដូចរូបខាងក្រោម
  • បន្ទាប់មកចុច Hold លើសារនោះ នឹងជ្រើសរើស Edit / Delete តាមការចង់បាន៕

អត្ថបទ៖ កុសល

មតិយោបល់