- 2021-07-20 00:56:02
- ចំណេះដឹង
មិនជំនាញក៏ត្រូវដឹង! ៧ ចំណុចកុំភ្លេចឆែកមើលឲ្យសោះ មុនទិញ RX330 មួយទឹកជិះ
- 2021-07-20 00:56:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនជំនាញក៏ត្រូវដឹង! ៧ ចំណុចកុំភ្លេចឆែកមើលឲ្យសោះ មុនទិញ RX330 មួយទឹកជិះ
ចន្លោះមិនឃើញ
រថយន្ត Lexus RX330 ជាប្រភេទឡានតួខ្ពស់ សម្រាប់ប្រើប្រាស់ជាលក្ខណៈគ្រួសារ។ ត្រកូលនេះកាលីបនិងស៊េរីខ្ពស់ជាង RX300 តែតម្លៃខ្ពស់ជាង។
សម្រាប់អ្នកមានបំណងចង់ទិញ RX330 អាចស្វែងយល់ពីលក្ខណៈបច្ចេកទេសនិងទីផ្សារនៃរថយន្តនេះសិនមុនសម្រេចចិត្តទិញជិះ។
ត្រកូល Lexus RX330 មានចាប់ពីស៊េរី ២០០៤ និង ២០០៥ ដែលកំពុងមានការប្រើប្រាស់ច្រើន។ ចំពោះស៊េរី ២០០៦ ឡើងដល់ជំនាន់ RX400h ជាប្រភេទ Hybrid។
RX330 មាន ៣ ប្រភេទគឺ ប្រភេទ Base Option, Half Full និង full option។
ប្រភេទ Half option ឬfull option ខុសគ្នាស៊េរី Base Option ដូចជា អេក្រង់បង្ហាញព័ត៌មានធំ, មាន DVD, មានកាមេរ៉ាក្រោយ, មានទឹកបាញ់ចង្កៀង, ប៊ូតុងចុចបិតឃ្លុបក្រោយអូតូ (ប្រភេទ Base Option អាចមានឬអត់) កៅអីអង្គុយបញ្ជាអូតូ, ចំពោះពោងសុវត្ថិភាពមានប្រាំបួនគ្រាប់ដូចគ្នា។
សម្រាប់ full option មានលក្ខណៈពិសេសជាង Base និង Half គឺកន្លែងដាំបាយអគ្គិសនីនៅផ្នែកខាងក្រោយ មានផ្លិតទឹកដំណើរការអូតូនៅពេលភ្លៀង។
Lexus RX330 ក៏មានប្រភេទប៉ុង ១ និង ប៉ុង ២ មិនខុសពី RX300។ តាមអ្នកជំនាញផ្នែករថយន្ត បានណែនាំឲ្យអ្នកប្រើប្រាស់គួរទិញប្រភេទប៉ុង ១ ព្រោះឡានប្រភេទនេះនាំចូលពីសហរដ្ឋអាមេរិក មានស្ថានភាពប្រើប្រាស់នៅមានសភាពស្អាត។ ចំណែកប៉ុង ២ ប្រើនៅតំបន់មានព្រិល តំបន់ទឹកលិចក្បែរមាត់សមុទ្រ និងផ្លូវប្រភេទពិបាកៗ ហើយឡានមិនសូវស្អាត ឆាប់ច្រេះ ខូចគ្រឿងក្រោម ជាហេតុពុំសូវមានគេនាំចូល។
អ្នកប្រើប្រាស់តែងតែចង់បានរថយន្តប៉ុង ១ ជាងប៉ុង ២ ព្រោះគិតថាស៊ីសាំងតិច ជាងរថយន្តប៉ុង ២។ ម្យ៉ាងទៀតឡានប្រភេទប៉ុង ១ មានទីផ្សារជាង ងាយស្រួលលក់ចេញ ឬចង់ប្ដូរស៊េរីថ្មីក៏មិនសូវខាតច្រើន។
ប្រភេទប៉ុងមួយ ម៉ាស៊ីនស៊ីឡាំង ៦ ទំហំ ៣,៣ លីត្រ ៖ ក្នុងក្រុង ១៣,៣៨ លីត្រ/ ១០០ គ.ម និង ក្រៅក្រុង ១០,២២ លីត្រ/ ១០០ គ.ម។
ប្រភេទប៉ុងពីរ ម៉ាស៊ីនស៊ីឡាំង ៦ ទំហំ ៣,៣ លីត្រ ៖ ក្នុងក្រុង ១៤,៧ លីត្រ/ ១០០ គ.ម និង ក្រៅក្រុង ១០,៦៩ លីត្រ/ ១០០ គ.ម។
កម្រិតស៊ីសាំង អាស្រ័យតាមការប្រើប្រាស់ជាក់ស្តែង។
អ្នកប្រើប្រាស់គួរជ្រើសរើស RX 330 ពណ៌ស ជាពណ៌ពេញនិយមមានអ្នកប្រើប្រាស់ច្រើន ទោះបីរាងថ្លៃជាងបន្តិច។ ភាគច្រើនឡានពណ៌ផ្សេងមិនសូវនិយម បើមានក៏តិចតួចដែរដូចជាពណ៌មាស ពណ៌ស្ករ ពណ៌ខៀវ ពណ៌ខ្មៅជាដើម។
បើនិយាយពីតម្លៃវិញ RX330 មានតម្លៃខុសគ្នាតាមប្រភេទ Option និងពណ៌។ RX330 ប្រភេទ Base Option ទៅ Full option តម្លៃខុសគ្នាចន្លោះពី ៣ ០០០ ទៅ ៤ ០០០ ដុល្លារ តាម Option នីមួយៗ និងពណ៌ពេញនិយម។
ស៊េរីពួក Lexus RX មួយទឹក មានការពេញនិយមងាយស្រួលលក់ចេញមិនសូវខាតច្រើនដូចស៊េរីដទៃឡើយ ដោយសារជាប្រភេទរថយន្តដែលត្រូវប៉ាន់ទាំងអ្នកមានជីវភាពមធ្យមនិងអ្នកមានទិញជិះ៕